វិធីធ្វើបង្អែមបបរសណ្តែកស ​​​

បង្អែមបបរសណ្តែកស គឺជាបង្អែមមួយប្រភេទដែលមានគ្រឿងផ្សំដូចជាៈ សណ្តែកស, អង្ករដំណើប, ស្ករស, អំបិល និងខ្ទិះដូង ចង់ដឹងកាន់តែច្បាស់ទៅទៀតសូមអនុវត្តន៍ ដូចខាងក្រោមៈ

+ គ្រឿងផ្សំ៖

–      សណ្តែកស កន្លះចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)

–      អង្ករដំណើប កន្លះចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)

–      ស្ករស ២២៥ ក្រាម

–      អំបិល ១ ចិប

–      ខ្ទិះដូង កន្លះចានចង្កឹះ

+ វិធីធ្វើ

. មុនដំបូងយកទឹកដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកសចូលដាំវាឲ្យផុស។

. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។

. យកអំបិល ស្ករស និងខ្ទិះដូងដាក់ចូល កូរឲ្យរលាយចូលគ្នាសព្វជាការស្រេច នៅពេលញាំដួសខ្ទិះដូងថែមដាក់ពីលើបន្តិចទៀតកាន់តែមានរស់ជាតិឆ្ងាញ់៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • វិធីធ្វើបង្អែមបបរសណ្តែកស ​​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ចំនេះដឹង
Tags: