រៀន​​ធ្វើ​ស៊ុប​ពោត​សាច់​មាន់ប៉ូវ​កម្លាំង ​ងាយ​ៗ​ដោយ​ខ្លួន​ឯង​

មេឃត្រជាក់ៗ អ្នកអាចនឹងរកអ្វីក្ដៅៗ ដូចជាស៊ុបសម្រាប់ញ៉ាំ។ សម្រាប់ថ្ងៃនេះអ្នកនឹងអាចរៀនពីរបៀបធ្វើស៊ុបពោតសាច់មាន់ ដែលជាអាហារសម្រន់មួយស្រដៀងនឹងស៊ុបក្ដាមដែរ។ តាមវិធីងាយៗខាងក្រោម អ្នកអាចសាកល្បងចម្អិនវាទុកញ៉ាំ ដោយមិនចំណាយពេលយូរ។

គ្រឿងផ្សំ៖
– សាច់មាន់ (សាច់ទ្រូងឬភ្លៅ) ២ដុំ
– ពោត(គ្រាប់) ១កូនចាន
– ម្សៅពោត (ម្សៅពោត១/៤ កូនចាន លាយទឹក១/៤កូនចាន)
– ដុំស៊ុបមាន់ ២ដុំ
– ស៊ុត ១គ្រាប់
– ស្លឹកខ្លឹម
– ម្រេចម៉ដ្ឋ កន្លះស្លាបព្រាបាយ
– ទឹក ពីរលីត្រ

របៀបធ្វើ៖
– ដាក់ឆ្នាំងដាំទឹកឲ្យពុះប្រហែល៥នាទី ដាក់ដុំស៊ុបមាន់ចូលកូរឲ្យសព្វ រួចដាក់ស្ងោរសាច់មាន់ឲ្យឆ្អិនរម្ងាស់រយៈពេល១៥នាទី។

– ស្រង់សាច់មាន់ចេញ បកជាដុំតូចៗទុក យកពោតទៅកិនឬចិញ្ច្រាំ(មិនឲ្យម៉ដ្ឋពេក) ។

– យកពោតកិនរួចនិងសាច់មាន់ទៅបង់ក្នុងទឹកស៊ុប កូរនិងទុកឲ្យពុះ បង់ម្រេច និងថែមស្ករឬអំបិលបន្តិចតាមការចូលចិត្ត រួចថែមម្សៅពោតរហូតដល់ស៊ុបឡើងខាប់ និងចាក់ស៊ុតក្រឡុកចូល។

– រម្ងាស់រយៈពេលពីរនាទី ដួសដាក់ចានរួមហាន់ស្លឹកខ្ទឹមថែមពីលើ អ្នកនឹងបានស៊ុបពោតសាច់មាន់ក្ដៅៗមួយចាន៕

ប្រភព៖ sabay

  • រៀន​​ធ្វើ​ស៊ុប​ពោត​សាច់​មាន់ប៉ូវ​កម្លាំង ​ងាយ​ៗ​ដោយ​ខ្លួន​ឯង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ចំនេះដឹង
Tags: