បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​

​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ ​ផ្ដល់​សេវា​ហោះ​ហើរ​ ​គឺ​មាន​ចំនួន​ច្រើន​ ​តែ​ក្នុង​នោះ​មាន​តែ​ក្រុមហ៊ុន​ ​មួយ​ចំនួន​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​ចាត់​ទុក​ជា​ក្រុមហ៊ុន​​មាន​សុវត្ថិភាព​បំផុត​​ ដោយ​យន្តហោះ​ពួក​គេ​មិន​សូវ​ជួប​បញ្ហា​។ ​ក្រុមហ៊ុន​ទាំង​នោះ​មាន​៖ ​

 

Australia Qantas​ ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ ​អូស្ត្រាលី​​ ​ដំណើរ​ការដំបូង​ឆ្នាំ​ ​១៩២០​ ​ ហើយគិតពីឆ្នាំ ១៩៥១ មកដល់បច្ចុប្បន្ន យន្តហោះក្រុមហ៊ុន​នេះមិនដែល​ធ្លាក់នោះ​ទេ តែ​ត្រឹម​ជួប​ឧបទ្ទវហេតុ​បន្តិចបន្តួច​។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​ Boeing 747

 

​​Cathay Pacific ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​​ទី​ក្រុង​ហុងកុង​​ ​ដំណើរ​ការ​ដំបូង​ឆ្នាំ​ ​១៩៦០​ ហើយយន្តហោះ ២ គ្រឿងរបស់គេ​បានធ្លាក់ក្នុងឆ្នាំ​ ១៩៧២ និង ២០១០។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​Boeing 747

 

​​​Eva Air ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​ ​កោះតៃវ៉ាន់​​ ​ដំណើរ​ការ​ដំបូង​ឆ្នាំ​ ​១៩៨៨ មកដល់បច្ចុប្បន្នហោះក្រុមហ៊ុននេះ មិនដែល​ធ្លាក់​នោះ ទេ។

 

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​ Boeing 747

 

​​​Etihad ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​ទីក្រុង​ ​Abu Dhabi​ ​នៃ​សហព័ន្ធ​អារ៉ាប់រួម​​ ​ដំណើរ​ការ​ដំបូង​ឆ្នាំ​ ​២០០៣​ យន្តហោះក្រុមហ៊ុននេះ គឺមិនដែលជួប​ឧបទ្ទវហេតុ​អ្វីទាំងអស់។

 

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​ Airbus A380

 

​​Emirates​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​​សហព័ន្ធ​អារ៉ាប់រួម​​ ​ដំណើរ​ការ​ដំបូង​ឆ្នាំ​ ​១៩៨៥​ យន្តហោះពួកគេមិនដែល​ធ្លាក់ទេ តែធ្លាប់ជួបឧបទ្ទវហេតុ​​ រហែកគម្របម៉ាស៊ីន។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​Airbus A380

 

Japan Airlines​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​ ​ជប៉ុន​​ ​ដំណើរ​ការ​ដំបូង​ឆ្នាំ​ ​១៩៥១​​​ យន្តហោះរបស់​ក្រុមហ៊ុននេះ ធ្លាក់តែ ១​ គត់ កាលឆ្នាំ ១៩៨៥។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​Boeing 747

 

​KLM​ ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​ ​រាជវង្ស​ហូឡង់​ ​ដែល​បង្កើត​ក្នុង​ឆ្នាំ​ ​១៩២០​ ​និង​រួម​គ្នា​ជា​មួយ​ ​Air France ក្នុង​ឆ្នាំ​ ​២០០៤​ ​យន្តហោះក្រុមហ៊ុននេះ​ធ្លាប់ធ្លាក់ ១ គ្រឿង កាលពីទស្សវត្សឆ្នាំ ៧០។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​ Boeing 747

 

​​Lufthansa​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​ ​អាល្លឺម៉ង់​ ​និង​ ​អឺរ៉ុប​​ ​ដំណើរ​ការ​ដំបូង​ឆ្នាំ​ ​១៩៥៥​ ហើយមកដល់បច្ចុប្បន្នយន្តហោះក្រុមហ៊ុននេះ ធ្លាក់អស់ ១០ គ្រឿង។

 

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​

 

​​Singapore Airlines​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​​ប្រទេស​​សិង្ហបុរី​​ ​ដំណើរ​ការ​ដំបូង​ឆ្នាំ​ ​១៩៧២ យន្តហោះពួកគេធ្លាប់ធ្លាក់ ១ គ្រឿងកាលពីឆ្នាំ ២០០០ ដោយសារជួបព្យុះ។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​Airbus A380

 

​Virgin Atlantic​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​របស់​ ​អង់គ្លេស​​ ​ដំណើរ​ដំបូង​ឆ្នាំ​ ​១៩៨៤​ ហើយយន្តហោះ ពួកគេមិនដែលធ្លាក់ឡើយ។

 

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ មាន​យន្តហោះ​ ​សុវត្ថិភាព​បំផុត​Boeing 747

 

​​អាន​បន្ត​ ​៖​​ កម្មវិធី​ថត​រូប​បែង​ភាគ​បាន​យ៉ាង​ឡូយ ដូច​អ្នក​ជំនាញ​ថត​រូប​អាជីព

 

​​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​businessinsider​