FA Cup វគ្គ​៨​ក្រុម ឈប់​លេង​២​ជើង ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ

ពានរង្វាន់​ FA Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ នឹង​គ្មាន​ការ​ប្រកួត​២​ជើង​ដូរ​ទឹកដី​​ទៀត​ទេ ចាប់​ពី​រដូវ​កាល​ក្រោយ​​ទៅ ​បន្ទាប់​ពី​​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ (FA) បាន​សម្រេច​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

 

FA Cup វគ្គ​៨​ក្រុម ឈប់​លេង​២​ជើង ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ

 

ច្បាប់​ចាស់​វគ្គ​៨​ក្រុម ឬ​វគ្គ​ក្រោមៗ​នេះ​​ តម្រូវ​ឲ្យ​ក្រុម​ដែល​​បញ្ចប់​លទ្ធផល​ស្មើ​គ្នា​នៅ​ជើង​ទី​១ ​ធ្វើ​ការ​ប្រកួត​ជើង​ទី​២ ដូរ​ទឹកដី​គ្នា ដើម្បី​សម្រេច​ចាញ់​ឈ្នះ។ ប៉ុន្តែ​សម្រាប់​ច្បាប់​ថ្មី​នេះ​វិញ មាន​ន័យ​ថា វគ្គ​៨​ក្រុម​ នឹង​ប្រកួត​តែ​១​លើក​ប៉ុណ្ណោះ ហើយ​បើ​ក្រុម​ទាំង​២​ស្មើ​គ្នា នោះ​នឹង​បន្ថែម​ម៉ោង​១៥​នាទី​២​ដង ឬ​ឈាន​​ដល់​វគ្គ​​​ទាត់​ប៉េណាល់ទី​កាត់សេចក្ដី​តែ​ម្ដង។

 

FA Cup វគ្គ​៨​ក្រុម ឈប់​លេង​២​ជើង ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ

Man Utd & West Ham លេង FA Cup វគ្គ៨ក្រុម ២​ជើង​រដូវកាលនេះ

 

ដូច្នេះ​សរុប​មក​​មាន​ន័យ​ថា ​ពាន​រង្វាន់​ FA Cup ​ចាប់​ផ្ដើម​ពី​វគ្គ​ក្រោមៗ​មក នឹង​ធ្វើ​ដូច​រាល់​ដង ប៉ុន្តែ​​ចាប់​ពី​វគ្គ​៨​ក្រុម ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ប្រកួត​តែ​១​លើកៗ​ប៉ុណ្ណោះ។

 

ចំពោះ​ការ​ផ្លាស់ប្ដូរ​ច្បាប់​ថ្មី​នេះ លោក​ Martin Glenn ​ប្រធាន​ FA បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គោល​បំណង​ធំ​ គឺ​ដើម្បី​ជួយ​​ដល់​ក្រុម​អង់គ្លេស​ទាំង​អស់ ដែល​មាន​កាលវិភាគ​ប្រកួត​មមាញឹក​ខ្លាំង ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ theguardian