ម៉ោង​១​រសៀល​នេះ មានការ​ប្រមូលផ្តុំ​នៅ​វិហារ​សាសនា​អ៊ី​ស្លា​ម​បឹង​កក់ ដើម្បី​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លា​ម​នឹង​ជួបជុំ​គ្នា​នៅ​វិហារ​សាសនា​អ៊ិ​ស្លា​ម​បឹង​កក់ ដើម្បី​លើក​បដា​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យ៉ាងណា​ក៏ដោយ ប្រភព​មិន​បាន​បញ្ជាក់​ថា​តើ​នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម ដឹកនាំ​ដោយ​ឥស្សរជន​រូប​ណា ឬ​អង្គការ​សមាគម​ណា​នោះ​ទេ ហើយ​ថ្លែងអំណរគុណ​ពី​រឿង​អ្វី​នោះ​ក៍​មិន​ច្បាស់​ប្រាកដ​ដែរ គ្រាន់តែ​ដឹង​ថា​កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បានការ​ពារ​ផលប្រយោជន៍​វិហារ​សាសនា​អ៊ិ​ស្លា​ម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់ ខណ្ឌដូនពេញ​នេះ ៕