ចោទ​ប្តី​មាន​ស្រី​ក្មេង ចាក់​សាំង​ដុត​ទាំង​រស់

ខេត្តបាត់ដំបង ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​គួរ​ឲ្យ​រន្ធត់​ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចាក់​សាំង​ដុត​ប្តី​ទាំង​រស់ តែ​មិន​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ គ្រាន់តែ​រង​របួស​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃធំ ឃុំ​ឃ្លាំង​មាស ស្រុក​បរវេ​ស ខេត្តបាត់ដំបង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផ​ន សុ​ភី អាយុ​៣៦​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ ថា​ន់ ស្រន់ អាយុ​៥៥​ឆ្នាំ បាន​រង​របួស​រលាក​ខ្លួនប្រាណ​យ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ច​បញ្ជាក់​ថា ដើមហេតុ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង​ប្តី​រហូត​ដាច់​ចិត្ត​ចាក់​សាំង​ដុត​ប្តី​ទាំងរ​ស់បែ​បន​គឺ​បណ្ដាល​មក​ពី​ភ្លើង​ប្រច័ណ្ឌ ដោយ​ចោទ​ថា ប្តី​មាន​ស្រី​ក្មេង មិន​ដែល​យក​លុយ​ឲ្យ​ប្រពន្ធ​កូន​ទេ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ តែ​ដោយ​គ្មាន​ពាក្យបណ្ដឹង​ពី​ប្តី​រង​គ្រោះ សមត្ថកិច្ច​គ្រាន់តែ​ហៅ​ស្ត្រី​ជា​ប្រពន្ធ​មក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​ក៏​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕