មនុស្ស​វ័យ​កណ្តាល​និង​វ័យ​ចំណាស់​ដែល​ឧស្សាហ៍​ចុក​ជើង សូម​ពិសា​ទឹក​បន្លែ​វេទមន្ត​មួយ​នេះ​

    ​ការឈឺ​ចុកចាប់​សាច់ដុំ​ជើង​ឬ​ដៃ​គឺជា​ការ​កន្ត្រាក់​សាច់ដុំ​ភ្លាមៗ ដែល​កើតឡើង​នៅពេល​សាច់ដុំ​ប៉ះ​នឹង​កម្លាំង និង​ពុំបាន​សម្រាក​គ្រប់គ្រាន់ ដោយសារតែ​ការធ្វើ​ចលនា​ឥត​ឈប់​របស់​មនុស្ស​។ 

​    ​ការ​ចុក​ដៃជើង​នេះ​អាច​កើតឡើង​ផងដែរ នៅពេល​៖
​    ​- លោកអ្នក​ហាត់ប្រាណ​ដោយ​ពុំ​ផឹកទឹក​គ្រប់គ្រាន់​។ 
​    ​- លោកអ្នក​ខ្វះ​ជាតិ​រ៉ែ ដូចជា​កាល់​ស្យ៉ូ​ម និង​ប៉ូ​តា​ស្យ៉ូ​ម​។​
​    ​- លោកអ្នក​មាន​បញ្ហា​លំហូរ​ឈាម​។ 

​    ​ជាមួយ​រូបមន្ត​ទឹក​បន្លែ​ធម្មជាតិ​ខាងក្រោម លោកអ្នក​នឹង​លែង​បារម្ភ​អំពី​បញ្ហា​នេះ​តទៅទៀត​ជាមិនខាន​។ 

មនុស្ស​វ័យ​កណ្តាល​និង​វ័យ​ចំណាស់​ដែល​ឧស្សាហ៍​ចុក​ជើង សូម​ពិសា​ទឹក​បន្លែ​វេទមន្ត​មួយ​នេះ​

​    ​* គ្រឿងផ្សំ​៖
​    ​- ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ (Celery) ១ ក្តាប់​
​    ​- ត្រសក់ ១ កំណាត់​
​    ​- ទឹក ១ កែវ (២០០ មិ​ល្លី​លីត្រ​)

​    ​* របៀប​ធ្វើ​៖
​    ​ចិត​សំបក​ត្រសក់ រួច​កាត់​ជា​កង់ៗ បន្ទាប់មក​ដាក់​វា​ចូល​ម៉ាស៊ីន​ក្រឡុក​ជាមួយ​ស្ពៃ​ចិន និង​ទឹក​មួយ​កែវ​។ កិន​រហូត​ទាល់តែ​បាន​ទឹក​បន្លែ​។ ផឹក​វា​នៅមុន​ពេលធ្វើ​សកម្មភាព​រាងកាយ​។ មនុស្ស​វ័យ​កណ្តាល និង​វ័យ​ចំណាស់​គួរ​ពិ​សាវា​ឱ្យបាន​ជាប្រចាំ​៕

  • មនុស្ស​វ័យ​កណ្តាល​និង​វ័យ​ចំណាស់​ដែល​ឧស្សាហ៍​ចុក​ជើង សូម​ពិសា​ទឹក​បន្លែ​វេទមន្ត​មួយ​នេះ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កីឡា  ព័ត៌មាន