ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ទាំងនេះ​គឺ​សម្រាប់​អ្នក​បែកញើស​ក្លៀក​ច្រើន​ជ្រុល​!

    ​តើ​លោកអ្នក​ធ្លាប់​ជួបប្រទះ​បញ្ហា​បែកញើស​ក្លៀក​ច្រើន​ជ្រុល​ដែរ​ទេ​? ញើស​ច្រើន​ជ្រុល​មិនមែន​កើតឡើង​ត្រឹមតែ​ក្រោម​ក្លៀក​ទេ វា​ក៏​អាច​កើត​លើ​ដៃ​និង​ជើង​ផងដែរ ហើយ​វា​កើតឡើង​ភាគច្រើន​គឺ​នៅ​រដូវក្តៅ​។ ប្រសិនបើ​លោកអ្នក​កំពុង​ជួបប្រទះ​បញ្ហា​នេះ សូម​ធ្វើតាម​វិធី​ព្យាបាល​ដូចខាងក្រោម​៖

​    ​១. វិធី​ទី​១៖
​    ​- ទឹក ១ លីត្រ​
​    ​- តែ​បៃតង ៤ កញ្ចប់​ក្រដាស 

​    ​ដាំទឹក​ឱ្យ​ពុះ​រួច​ឆុងតែ​ទាំង​បួន​កញ្ចប់​ចូល បន្ទាប់មក​ទុកឱ្យ​ត្រជាក់​។ បន្ទាប់មក​លាងដៃ ជើង និង​ក្លៀក​ជាមួយ​ទឹកតែ​នេះ​។ ជាតិ​អាស៊ី​តរបស់​តែ​បៃតង​ដើរតួ​ជា​អ្នក​ទប់​ញើស​បែប​ធម្មជាតិ​។ 

​    ​២. វិធី​ទី ២៖
​    ​- ទឹកខ្មេះ​ប៉ោម ១០ មិ​ល្លី​លីត្រ​
​    ​- ទឹក​ធម្មតា ២០ មិ​ល្លី​លីត្រ​
​    ​
​    ​លាយ​ទឹក​ទាំងពីរ​ចូលគ្នា​រួច​ផឹក​រាល់​ព្រឹក​មុនពេល​បាយ​។ រង់ចាំ​មួយ​ម៉ោង​សឹម​ទទួលទាន​អាហារ ហើយ​កុំ​ភ្លេច​បូក​បញ្ចូល​នំប៉័ង និង​ផ្លែឈើ​៕