រមាស់​ដល់​ថ្នាក់​នេះ​ធ្វើ​យ៉ាងម៉េច​ទើប​បាត់​? សាឡា​ត់​អាចជួយ​បាន​

​    ​សាឡា​ត់​សម្បូរ​ទៅដោយ​វីតាមីន A, B1, B2, B3, B6, C និង E ហើយ​វា​ក៏​ផ្ទុក​ជាតិ​រ៉ែ​ជាច្រើន​ដែរ ដូចជា កាល់​ស្យ៉ូ​ម ស្ពាន់ ម៉ាញ៉េ​ស្យ៉ូ​ម និង​ជាតិ​ដែក​។ ហេតុនេះហើយ​បានជា​គេ​យក​សាឡា​ត់​ធ្វើជា​គ្រឿងផ្សំ​មួយ​នៃ​ឡូ​សិន​លាប​ស្បែក​។ 

​    ​១. ឡូ​សិន​ទឹក​សាឡា​ត់​
​    ​ឡូ​សិន​ទឹក​សាឡា​ត់​នឹង​ជួយ​កម្ចាត់​កន្ទួល​ក្រហម​លើ​ស្បែក​បង្កឡើង​ដោយ​ពន្លឺព្រះអាទិត្យ​។ ក្រៅពីនេះ ទឹក​សាឡា​ត់​មាន​ប្រសិទ្ធភាព​ប្រឆាំង​មុន​យ៉ាង​អស្ចារ្យ​។ 

​    ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​៖
​    ​- ដាំ​ស្លឹក​សាឡា​ត់​រយៈពេល ១ ម៉ោង​កន្លះ ដោយ​បើកភ្លើង​រឹមៗ​។ 
​    ​- បន្ទាប់មក​ស្រឹ​ត​យក​ទឹក ហើយ​បោះ​សាឡា​ត់​ចោល​។ 
​    ​- ប្រើ​ទឹក​សាឡា​ត់​នេះ​ធ្វើជា​ឡូ​សិន​លាប​លើ​ស្បែក​។ វា​មាន​អាយុកាល ៣ ថ្ងៃ​។     
    ​- ត្រូវ​ចាំ ទុក​ទឹក​សាឡា​ត់​នៅ​កន្លែង​ងងឹត​និង​ត្រជាក់​។ 

​    ​២. ម៉ាស​សាឡា​ត់​សម្រាប់​ស្បែក​ស្ងួត និង​ប្រេះ​
​    ​- ដាំ​ស្លឹក​សាឡា​ត់​ក្នុង​ទឹក​ប្រហែល ១ នាទី​។ 
​    ​- ស្រង់​យក​ស្លឹក​សាឡា​ត់ ហើយ​ដាក់​ស្លឹក​សាឡា​ត់​នេះ​ក្នុង​បង់​រុំ​។ 
​    ​- យក​វា​ទៅ​បិត​ពីលើ​មុខ ក ឬ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ ដែល​លោកអ្នក​ចង់ឱ្យ​ស្រស់ស្រាយ​ឡើងវិញ​។ 
​    ​- ទុក​វា​ចោល​រយៈពេល​កន្លះ​ម៉ោង​។ បន្ទាប់មក​លាង​ស្បែក​ជាមួយ​ទឹកតែ​ជាការ​ស្រេច​៕