ស្តាប់ ពេជ្រ សោភា បកស្រាយ​ពី​ស្ថានភាព​ជំងឺ​បច្ចុប្បន្ន (​មាន​វីដេអូ​)

6 Videos


ក្រោយត្រឡប់ពីពិនិត្យ និង តាមដានជំងឺប្រចាំកាយ ឯប្រទេសថៃរួចមក ពេលនេះតារាចម្រៀង ពេជ្រ សោភា បានចេញវីដេអូឃ្លីបមួយបកស្រាយពីស្ថានភាពជំងឺរបស់នាងផ្ទាល់មាត់ ដើម្បីឱ្យប្រិយមិត្តអ្នកគាំទ្រ និង បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានដឹងច្បាស់ ចៀសវាងការយល់ច្រឡំ ព្រោះកន្លងមកមានរូបភាពអ្នកនាងដេកដួលនៅគ្រែជាច្រើនសន្លឹកត្រូវបានគេបង្ហោះក្រោមពាក្យពេចន៍ថាអ្នកនាងមានជំងឺធ្ងន់ ។ 

ស្តាប់ ពេជ្រ សោភា បកស្រាយ​ពី​ស្ថានភាព​ជំងឺ​បច្ចុប្បន្ន (​មាន​វីដេអូ​)

ជាមួយគ្នានេះដែរតារាចម្រៀង ពេជ្រ សោភា ក៏បានច្រានចោលរាល់រូបភាពដែលមានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ថាមិនមែនជារូបភាពនៃស្ថានភាពជំងឺរបស់នាងនាពេលបច្ចុប្បន្ននេះទេ ហើយរូបខ្លះគឺជារូបភាពថតក្នុងបទចម្រៀងប៉ុណ្ណោះ ។ យ៉ាងណាតារាចម្រៀង ពេជ្រ សោភា ក៏បានបញ្ជាក់ដែរថា សម្រាប់ពេលនេះគឺនាងគ្មានបញ្ហាសុខភាពធ្ងន់ធ្ងរទេ ពោលគឺនាងអាចច្រៀងបាន ដើរបាន ហើយក៏មិនដល់ថ្នាក់ដូចការលើកឡើងឡើយ ។

ស្តាប់ ពេជ្រ សោភា បកស្រាយ​ពី​ស្ថានភាព​ជំងឺ​បច្ចុប្បន្ន (​មាន​វីដេអូ​)

ក្នុងនោះដែរតារាចម្រៀង ពេជ្រ សោភា ក៏បានបង្ហាញពីអារម្មណ៍រំភើបចិត្ត និង អរគុណចំពោះប្រិយមិត្តអ្នកគាំទ្ររបស់នាងទាំងអស់ ព្រមទាំងតារាចម្រៀងរួមអាជីពដែលតែងតែបារម្ភ និង យកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់នាងផងដែរ ៕ សាកល

ស្តាប់ ពេជ្រ សោភា បកស្រាយ​ពី​ស្ថានភាព​ជំងឺ​បច្ចុប្បន្ន (​មាន​វីដេអូ​)