អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​

6 Videos


ក្រោយពីមានពត៌មានថា បែកបាក់ជាមួយស្វាមី យប់ម៉ិញនេះគឺជាថ្ងៃខួបកំណើត របស់ អោក សុម៉ាវត្តី តែនាងមិនបានរៀបចំពិធីធំដុំអ្វីនោះទេ គ្រាន់តែរៀបចំពិធីជាលក្ខណៈជួបជុំុក្រុមគ្រួសារ និង មិត្តភក្តិនៅផ្ទះរបស់នាង តែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺពុំមានវត្តមាន ស្វាមីរបស់នាងចូលរួមនោះទេ ។ 

អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​

អោក សុម៉ាវត្តី ទទួលស្គាល់ត្រឹមថា ចំណងស្នេហ៍របស់នាងមានបញ្ហា តែនាងមិនទទួលស្គាល់ថា ចំណងស្នេហ៍នោះ បានឈានដល់ការលែងលះគ្នានោះទេ តែអ្នកក្នុងសិល្បៈសុទ្ធតែ បានដឹងថា ចំណងស្នេហ៍ អោក សុម៉ាវត្តី និង ស្វាមី បានឈានដល់ការបែកបាក់គ្នាហើយ ហើយក៏គ្មានថ្ងៃ វិលត្រឡប់ដូចដើមដែរ ។ សម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ អោក សុម៉ាវត្តី បានឆ្លងថ្ងៃកំណើត តែជាមួយមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ ដោយពុំមានវត្តមានស្វាមីនាងចូលរួមឡើយ ។

អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​

អោក សុម៉ាវត្តី ក៏មិនចង់រំលឹកអំពីរឿងរ៉ាវ នាង និង ស្វាមីទៀតដែរ ។ សម្រាប់មិត្តភក្តិសិល្បៈដែលចូលរួមក្នុងពិធីខួបកំណើតរបស់ អោក សុម៉ាវត្តី នៅយប់ថ្ងៃទី ២៦ ខែឧសភា យប់មិញនេះ ម្នាក់ៗបានជូនពរ អោក សុម៉ាវត្តី មានសុខភាពល្អ និង មានសុភមង្គលក្នុងគ្រួសារ និង មានលុយកាក់កាន់តែច្រើន ៕ អាលីណា

អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​
អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​
អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​
អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​
អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​
អោក សុ​ម៉ា​វ​ត្តី ធ្វើ​ខួប​ស្ងាត់ៗ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត