រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

​​​ជ្រលង​ភ្នំ​ Lenggong ​​​ជា​​កន្លែង​​សំខាន់​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​នៅ​ម៉ាឡេស៊ី​​​​​​ ​ដែល​​ទើប​​ជាប់​​ជា​​បេតិកភណ្ឌ​​ពិភពលោក​​របស់​​យូណេស្កូ​ ​ប៉ុន្តែ​​មនុស្ស​​តិច​​តួច​​ប៉ុណ្ណោះ​​​បាន​​ស្គាល់​​​ពិភព​​​គេ​បោះបង់​ចោល​​មួយ​នេះ។

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

ជ្រលង​នេះ ​មាន​​រូង​ភ្នំ​មួយ​​ឈ្មោះ​ Gua Harimau ឬ​ហៅ​រូង​​ខ្លា​បុរាណ ដែល​បាន​​លាក់​បាំង​កណ្ដាល​​ព្រៃ​​​​នៅ​រដ្ឋ​ Perak ភាគ​ខាង​​ពាយ័ព្យ​​​​​​ប្រទេស​ម៉ាឡេស៊ី​។​ កាល​​​រូង​​នេះ​​​​​​​ មាន​មនុស្ស​ទៅ​ដល់​​លើក​ដំបូង​​ ​​គេ​បាន​រក​​ឃើញ​​​​ឧបករណ៍​​ប្រើ​ប្រាស់​​ពី​ស្ពាន់ ​ឆ្នាំង​ស្ពាន់ ​និង​​​គ្រោង​​ឆ្អឹង​​​​​​​មនុស្ស​​ចំនួន​ ១១​នាក់​​​ផ្សេង​ទៀត​កាល​ពី​​ឆ្នាំ ១៩៨០ និង​ ៩០។ ការ​រក​ឃើញ​ខាង​លើ​​ ​​​បាន​​​ធ្វើ​​ឲ្យ​​​ក្រុម​បុរាណ​វិទូ​​សន្និដ្ឋាន​ថា​ ​​​ជា​អំបូរ​មនុស្ស Palaeolithic ​ដែល​បាន​​យក​ទី​កន្លែង​​នេះ​​ជា​កន្លែង​រស់​នៅ​ និង​​​កន្លែង​កប់​សព​​​​​ តាំង​​ពី​រាប់​ពាន់​ឆ្នាំ​មុន​។

 

​ឆ្អឹង​​​​​​​​​​មនុស្ស​​​ រក្សា​រូប​រាង​​បាន​​យ៉ាង​​​ល្អឥតខ្ចោះ​​ក្នុង​​អាយុ​កាល​ ១១ ០០០​ឆ្នាំ​​​ ពោល​កាល​ពី​យុគថ្ម​ Stone Age​ មក​ម្ល៉េះ។ ​ឆ្អឹង​​​​​ទាំង​នេះ​ ជា​ឆ្អឹង​​ជាប់​កំណត់​ត្រា​​ចាស់​​ជាង​គេ​បំផុត​​របស់​​មនុស្ស​​សម័យ​មុន​​​​ ​ក្រៅ​ពី​​នៅ​ទ្វីប​អាហ្វ្រិក។ ជ្រលង Lenggong ជា​​​​​បេតិកភណ្ឌ​​ទី​​បួន​​​​​​ និង​ចុង​ក្រោយ​គេ​បំផុត​របស់​ម៉ាឡេស៊ី ​តែ​​តំបន់​​នេះ​​​មិន​ទាន់​​ស្ថិត​ក្រោម​​ការ​តាម​ដាន​មើល​របស់​រ៉ាដា​នៅ​ឡើយ​ទេ។

 

​​​​សាស្ត្រាចារ្យ​​ម្នាក់​​​​​​​នៅ​ទីក្រុង​ Penang ជិត​​​ជ្រលង​ Lenggong និយាយ​ថា​​​​​អ្នកទេសចរ ​ឬ​​​​បុរាណ​វិទូ​ ចង់​​ទៅ​រូង​នោះ​​​ត្រូវ​​ការ​សុំ​​អនុញ្ញាត​​ជា​មុន ព្រោះ​​វា​ជា​កន្លែង​​បុរាណ​​របស់​បុព្វ​បុរស៕

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

ចុចអាន៖ ៥​កន្លែង​ដ៏​ទាក់​ទាញ​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ខ្មែរ​និយម​ទៅ​កម្សាន្ត​ជាង​គេ

ចុចអាន៖ រូបថត pre-wedding របស់​គូស្នេហ៍​មួយ​គូ​ធ្វើឲ្យ​​រញ្ជួយ​នៅ​​ម៉ាឡេស៊ី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC