សកម្មជន​ប​ក្ស​សង្គ្រោះ​ជាតិ២​​​រូបទៀត​​​ត្រូវ​បាន​ចាប់ខ្លួនជុំវិញ​​ញត្តិ​ប្រមូលស្នាមមេដៃ

សកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ក្នុងខេត្តកំពត និងមន្ត្រីម្នាក់ទៀតក្នុងខេត្តតាកែវ គឺជាឥស្សរជនគណបក្សប្រឆាំងថ្មី បំផុតដែលត្រូវបានចាប់ខ្លួនពេលកំពុងផ្សព្វ ផ្សាយញត្តិឲ្យមានការដោះលែងបុគ្គលិកសិទ្ធិមនុស្ស និងមន្ត្រីគណបក្សដែលជាប់ពន្ធនាគារ  ខណៈដែលវិធានការបង្ក្រាបរបស់រដ្ឋាភិ បាលលើយុទ្ធនាការនេះបានបន្ត។ លោក សៅ សំអឿន ស្នងការរងនគរបាលរងខេត្តកំពតបានមានប្រសាសន៍ថា លោក ហ៊ុន ហ៊ត អាយុ៥៩ឆ្នាំ និង ហួន ណន អាយុ៣៧ឆ្នាំត្រូវបានឃាត់ខ្លួនក្នុងឃុំល្បើកស្រុកឈូកកាលពីម្សិលមិញ ដែលតាមការអះអាងថា បានបង្ខំឲ្យអ្នកភូមិផ្តិតមេដៃលើឯកសារនោះ។ លោកបានថ្លែងថា “អ្នកភូមិបានដាក់ពាក្យបណ្តឹងដោយចោទពួកគេថា បានបង្ខំពួកគាត់។ យើងបានទទួលពាក្យបណ្តឹងពីអ្នកភូមិមូលដ្ឋានប្រាំមួយនាក់” ។ លោកបានមានប្រសាសន៍ថា លោកទាំងពីរត្រូវបានដោះលែងវិញនៅពេលល្ងាចនៅពេលពួកគាត់បានចុះខសន្យាថា នឹងឈប់ផ្សព្វផ្សាយញត្តិទាមទារឲ្យដោះលែងបុគ្គលិកសមាគមអាដហុក មន្ត្រី និងសកម្មជនគណបក្សប្រឆាំងទៀតហើយ។ លោកបានបន្ថែមថា កាលពីថ្ងៃពុធ លោក ជុំ យ៉ាង និងលោក ធំ សំអុល សកម្មជនគណបក្សសង្គ្រោះជាតិក៏ត្រូវបានឃាត់ខ្លួនផងដែរនៅក្នុងឃុំ ល្បើក បន្ទាប់មកត្រូវបានដោះលែងវិញ។ លោក ជា ប៉ូច តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តនេះបានមានប្រសាសន៍ថា ការចាប់ខ្លួនថ្មីបំផុតនេះបានធ្វើឲ្យចំនួនសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានឃាត់ខ្លួនក្នុងខេត្តកំពតឡើងដល់យ៉ាងហោចណាស់១៣នាក់ក្នុងសប្តាហ៍កន្លងទៅនេះ ខណៈដែលគណបក្សព្យាយាមទទួលបានការគាំទ្រសម្រាប់ដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើសុំព្រះរាជទានលើកលែងទោស។ លោកបានថ្លែងថា លោកបានជូនដំណឹងដល់សកម្មជនមូលដ្ឋាន និងក្រុមមន្ត្រីឲ្យបញ្ឈប់ការផ្សព្វផ្សាយញត្តិកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានទទួលការព្រមានពីអាជ្ញាធរ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានណែនាំមន្ត្រីរបស់យើងឲ្យផ្អាកជាបណ្តោះអាសន្ន៥ថ្ងៃកន្លងមកហើយ ប៉ុន្តែ អាជ្ញាធរបានព្យាយាមរកលេសដើម្បីចាប់ខ្លួនពួកយើង”។ លោកបាននិយាយថា “យើងគ្រាន់តែប្រមូលស្នាមមេដៃពីបងប្អូនដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ ប៉ុន្តែ អាជ្ញាធរបានរារាំងពួកយើង។ ទីបំផុត យើងបានបញ្ឈប់ ហើយពួកគេនៅតែចាប់ខ្លួនពួកគាត់ដដែល”។ លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថា នៅក្នុងខេត្តតាកែវជាប់គ្នានោះ លោក ខេង សំអាត ជំទប់ឃុំគណបក្សសង្គ្រោះជាតិក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាលខេត្តកាលពីថ្ងៃម្ស្ិលមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃម្សិលមិញ លោក ឡាយវណ្ណៈ អភិបាលខេត្តតាកែវ បានហៅ សកម្មជនគណបក្សប្រឆាំងដែលបានប្រមូលស្នាមមេដៃថា ជា “បុគ្គលមិនល្អ” ហើយបានស្នើឲ្យអ្នកភូមិជូនដំណឹងមកអាជ្ញាធរ ប្រសិនបើពួកគាត់ឃើញនរណាម្នាក់ផ្សព្វផ្សាយញត្តិទាមទារឲ្យដោះលែងអ្នកទោស។ លោក ជា ជីវ […]

The post សកម្មជន​ប​ក្ស​សង្គ្រោះ​ជាតិ២​​​រូបទៀត​​​ត្រូវ​បាន​ចាប់ខ្លួនជុំវិញ​​ញត្តិ​ប្រមូលស្នាមមេដៃ appeared first on The Cambodia Daily.