​បទ​ “Sorry” របស់​ Justin ​ត្រូវ​​​បានប្ដឹង​ថា​​ចម្លង​​ពី​គេ

Justin Bieber និង​ Skrillex រួម​ទាំង​អ្នក​ចូល​រួម​ផលិត​បទ​ចម្រៀង​ “Sorry” ដទៃ​ទៀត​​ ត្រូវ​​រង​ការ​​ប្ដឹង​ផ្ដល់​​ពី​សំណាក់​ អ្នក​ចម្រៀង​និង​អ្នក​​សរសេរ​ចម្រៀង​ស្រី​​ White Hinterland។

 

 

Hinterland បាន​លើក​ឡើង​ថា​បទ​ចម្រៀង​ “Sorry” បាន​ចម្លង​តាម​​សំឡេង​ច្រៀង​​ក្នុង​បទ​ចម្រៀង​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា​ “Ring The Bell” ដោយ​បាន​ចេញ​ផ្សាយ​កាល​ឆ្នាំ​ ២០១៤។

 

 

​​​នាង​បាន​បញ្ជាក់​ថា​ អ្នក​សរសេរ​ អ្នក​ផលិត​ និង​អ្នក​សម្ដែង​ ក្នុង​បទ​ចម្រៀង​ “Sorry” មិន​បាន​សុំ​សិទ្ធិ​ ឬ​សុំ​ការ​អនុញ្ញាត​ពី​​នាង​ជា​មុន​នោះ​ទេ។ តារា​ចម្រៀង​ស្រី​រូប​នេះ​បន្ថែម​ថា​៖ “​ក្រោយ​ពី​បទ​ ‘Sorry’ បាន​ចេញ​ផ្សាយ​ មេធាវី​របស់​ខ្ញុំ​បាន​​ផ្ញើ​លិខិត​ទៅ​ Justin ទាក់​ទង​នឹង​ការ​រំលោភ​បំពាន ប៉ុន្តែ​ក្រុម​ការងារ​ Justin ​បាន​ព្រងើយ​កន្តើយ​ពី​បញ្ហា​នេះ”៕

 

ក្រោយ​ពី​ស្ដាប់​បទ​ទាំង​ពីរ​ប្រិយមិត្ត​យល់​​យ៉ាង​ណា​ចំពោះ​​​​ការ​ប្ដឹង​ផ្ដល់​នេះ?

​​​​​​​​​​​​​

ចុច​អាន៖ Adele ខ្មាស​គេ​មិន​ស្ទើរ​ ដោយ​សារ​ច្រៀង​ភ្លេច​បារ៉ូល​លើ​ឆាក​ផ្សាយ​ផ្ទាល់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ Altpress​​​​​