Power Rangers វគ្គ​ថ្មី​អាច​នឹងបង្កើន​​សមាជិក​ដល់​ទៅ​៧​រូប

លោក  Jon Feltheimer ដែលជា​​នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម Lions Gate Entertainment  បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ភាពយន្ត “Power Rangers​”​ស៊េរី​ថ្មី ​អាច​នឹងមាន​សមាជិកបន្ថែម​ដល់​ទៅ​៧​​រូប។​

 

Power Rangers វគ្គ​ថ្មី​អាច​នឹងបង្កើន​​សមាជិក​ដល់​ទៅ​៧​រូប

 

​ក្នុង​សន្និសីទកាសែត​កាល​ពី​ម្សិលមិញ​លោក Jon Feltheimerបាន​ថ្លែង​ថា​៖”ពួក​យើង​ពិត​ជា​សប្បាយ​ចិត្ត​អំពី​ភាពយន្ត “Power Rangers​”​។ ពួក​យើង​​អាច​នឹង​បន្ថែម​សមាជិក​ Power Rangers​ ដល់​ទៅ​៦​ឬ​៧។ នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បន្ថែម​ថា​ ការ​ដែល​ចង់​បន្ថែម​នេះ​ដោយ​សារ​​​ការ​មើល​ឃើញ​សន្ទុះ​​នៃ​​ការ​ចាប់​អារម្មណ៍​រខ្លាំងរ​បស់​ទស្សនិកជន​តាមរយៈ​​សំលៀកបំពាក់​របស់​ក្រុម Power Rangers”។

 

Power Rangers វគ្គ​ថ្មី​អាច​នឹងបង្កើន​​សមាជិក​ដល់​ទៅ​៧​រូប

តួទាំង៥

 

បច្ចុប្បន្ន ក្រុម Power Rangers​មាន​សមាជិក​៥​នាក់​ហើយ​រួមមាន៖ Becky G (Rangerពណ៌​លឿង Trini ), លោក Ludi Lin ( Rangerពណ៌​ខ្មៅ Zack ), លោក Dacre Montgomery ( Rangerពណ៌​ក្រហម Jason ),  នាង Naomi Scott ( Rangerពណ៌​ផ្កាឈូក Kimberly) និង​លោក RJ Cyler (Rangerពណ៌​ខៀវ Billy) ហើយ​នឹង​គ្រោង​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ ២០១៧៕

 

ចុចអាន៖​ទីបំផុត Power Rangers ចេញ​ឈុត​ថ្មី​ ផ្អើល​ពេញ​បណ្ដាញ​សង្គម

 

ប្រែសម្រួល៖ ហេង​សុធារិទ្ធិ
ប្រភព៖ variety

  • Power Rangers វគ្គ​ថ្មី​អាច​នឹងបង្កើន​​សមាជិក​ដល់​ទៅ​៧​រូប已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សិល្បៈ