ដកដង្ហើមចូល ៣ វិនាទី និងដកចេញមកវិញ ៥ វិនាទី អាចផ្តល់គុណប្រយោជន៏ហួសពីការស្មាន

ការសិក្សាមួយបានរកឃើញថា ការដកដង្ហើមវែងៗ និងយឺតៗអាចផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ ក្នុងនោះផងដែរកាសិក្សាបានអះអាង ការដកដង្ហើមចូល ៣ វិនាទី និងដកចេញមកវិញ ៥ វិនាទី អាចផ្តល់គុណប្រយោជន៏ដូចខាងក្រោមនេះ៖

  • កាត់បន្ថយស្រ្តេស ភាពតានតឹង និងភាពអន្ទះអន្ទែង។ ពេលដែលលោកអ្នកដកដង្ហើមវែងៗ វានឹងបញ្ជូនសារទៅខួរក្បាលឲ្យសម្រាក ហើយពេលដែលលោកអ្នកអាចគ្រប់គ្រង់កម្រិតនៃការស្រ្តេស បាន លោកអ្នកក៏អាចការពារខ្លួនពីជំងឺទឹកនោមផ្អែម និងដាច់សរសៃឈាមក្នុងខួរក្បាល ។
  • ធ្វើឲ្យសួតមានសុខភាពល្អ ព្រោះថាការដកដង្ហើមវែងៗនេះបានជួយពង្រីកជាលិការបស់សួត និងធ្វើឲ្យមានខ្យល់ចូលក្នុងថង់ទឹកនៃសួតបានគ្រប់គ្រាន់។ ជាងនេះទៅទៀតវាបានផ្តល់អុកស៊ីសែនយ៉ាងច្រើនទៅកាន់កោសិកាឈាមដែលជួយការពារជំងឺបេះដូងបាន។ ហើយបើលោកអ្នកធ្វើដូចនេះ ១០ នាទីក្នុងមួយថ្ងៃវានឹងជួយព្យាបាលជំងឺហឺត រលាកទងសួត ជំងឺសួតរ៉ាំរ៉ៃ និងឈឺទ្រូង។
  • វាក៏អាចជួយសម្រក់ទម្ងន់បានផងដែរ ព្រោះថាពេលដកដង្ហើមវែងៗវាបាននាំយកអុកស៊ីសែនយ៉ាងច្រើនចូលក្នុងរាងកាយ ដែលវាអាចជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើសចេញពីរាងកាយ បាន។
  • បើសិនលោកអ្នកមានបញ្ហាគេងមិនលក់នៅពេលយប់ សូមធ្វើការដកដង្ហើមវែងៗនេះ ១០ នាទី នោះវានឹងធ្វើឲ្យលោកអ្ននគេងលក់ស្រួល។
  • អត្ថប្រយោជន៍ចុងក្រោយនោះគឺវាអាចជួយការពារមិនឲ្យសម្ពាធឈាមឡើងខ្ពស់បាន៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • ដកដង្ហើមចូល ៣ វិនាទី និងដកចេញមកវិញ ៥ វិនាទី អាចផ្តល់គុណប្រយោជន៏ហួសពីការស្មាន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: