វ៉ាង ស្រីណូ ដាច់ចិត្ត​ទម្លាយ​ក្តី​ស្រឡាញ់​ក្នុង​ចិត្ត ១៤ ឆ្នាំ ចំពោះ​…

នាឱកាសចែករំលែកទឹកចិត្តសប្បុរសជូនដល់ជនក្រខ្សត់ និង ចាស់ជរា នូវអំណោយបន្តិចបន្តួតកាលពីពេលកន្លងមក តារាសម្តែង វ៉ាង ស្រីណូ បង្ហាញទឹកចិត្តរំលេចឱ្យឃើញពីក្តីស្រឡាញ់ដែលមានរយៈពេល ១៤ ឆ្នាំ ចំពោះមិត្តចាស់ដ៏ស្និទ្ធស្នាលនោះគឺ សំពត់សឹងដ៏កម្សត់របស់នាង ដែលនាងធ្លាប់ប្រើប្រាស់តាំងពីគ្រានាងចូលសិល្បៈដំបូង ។

វ៉ាង ស្រីណូ ដាច់ចិត្ត​ទម្លាយ​ក្តី​ស្រឡាញ់​ក្នុង​ចិត្ត ១៤ ឆ្នាំ ចំពោះ​…

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងស្រីស្រស់ស្អាត វ៉ាង ស្រីណូ បានប្រលែងអក្ខរាយ៉ាងវែងអន្លាយ ដែលរៀបរាប់ពីមិត្តចាស់ធ្លាប់កម្សត់កម្រដូច្នេះថា «ដឹងទេថាសំពត់សឹងដែលខ្ញុំស្លៀកនេះមានអាយុប៉ុន្មាន ? ហើយវាមានតម្លៃប៉ុន្មានដែរ ? ហើយហេតុអីក៏ខ្ញុំជ្រើសរើសវាមកស្លៀកក្នុងថ្ងៃសំខាន់បែបនេះ ? ចម្លើយគឺៈ សំពត់សឹងដ៏ចាស់នេះវាមានអាយុ ១៤ ឆ្នាំហើយ ! គឺវាមានអាយុស្មើនឹងការងារសិល្បៈរបស់ខ្ញុំ…! ហើយវាមានតម្លៃប្រហែលត្រឹមតែ ១២ ០០០៛ តែប៉ុណ្ណោះ ! ហើយមូលហេតុដែលខ្ញុំជ្រើសរើសយកសំពត់ដ៏ចាស់នេះមកស្លៀកក្នុងថ្ងៃដ៏សំខាន់បែបនេះ ទាំងសម័យនេះគេនិយមប្រើតែរបស់ទំនើបហើយខោអាវទំនើបថ្លៃៗក៏ខ្ញុំមានមិនខ្វះដែរ…តែមិចក៏ខ្ញុំមិនជ្រើសមកស្លៀក បែរជាមករើសរបស់ចាស់បែបនេះមកស្លៀកវិញ ព្រោះវាធ្លាប់មានអនុស្សាវរីយ៍ជូរចត់ជាច្រើនជាមួយខ្ញុំ…ខ្ញុំធ្លាប់ស្លៀកវាតាំងពីខ្ញុំចូលសិល្បៈដំបូងឆ្នាំ ២០០២ ពេលនោះខ្ញុំនៅក្មេងណាស់ នៅមិនទាន់ល្បី មិនទាន់មានអ្វីទាំងអស់…ខ្ញុំតែងតែស្លៀកវាទៅថតជាញឹកញាប់ ! តែថ្ងៃនេះខ្ញុំមានឈ្មោះល្បី មានកិត្តយស មានអ្វីៗគ្រប់យ៉ាងក្នុងដៃ តែក៏ខ្ញុំនៅតែអាចស្លៀកវាបានដដែល នៅតែស្រឡាញ់របស់ចាស់ តម្លៃថោកមួយនេះ…ចំពោះខ្ញុំវាមិនមែនឋិតនៅលើ ចាស់ ឬ ថ្មី ថោក ឬ ថ្លៃ ថ្ងៃមុន វ៉ាង ស្រីណូ យ៉ាងមិច ថ្ងៃនេះគឺនៅតែចឹងគ្មានអ្វីកែប្រែទេ…ថ្ងៃនេះខ្ញុំយករបស់ចាស់ តម្លៃថោកមួយនេះមកស្លៀកក្នុងថ្ងៃចែកទានជូនដល់អ្នកក្រខ្សត់ ព្រោះថាពីមុនមកខ្ញុំមិនមែនកើតមកមានស្រាប់នោះទេ… តែខ្ញុំជាមនុស្សដែលមិនដែលភ្លេចធាតុដើមរបស់ខ្លួន មិនដែលភ្លេចនូវអ្វីដែលខ្ញុំធ្លាប់មាន និង មិនដែលភ្លេចគ្រាកម្សត់ដែលធ្លាប់ឆ្លងកាត់ក្នុងជីវិតរបស់ខ្ញុំម្តងណាឡើយ ហើយក៏មិនដែលមើលងាយអ្នកក្រជាងខ្លួននោះដែរ ។ ស្រឡាញ់ខ្ញុំ ស្រឡាញ់ការគិតបែបនេះសូមបញ្ចេញយោបល់របស់អ្នក ឬ shear បញ្ជាក់ពីទឹកចឹត្តអ្នកក៏បានដែរ ៕ អគុណចំពោះការអាន វ៉ាង ស្រីណូ» ។

វ៉ាង ស្រីណូ ដាច់ចិត្ត​ទម្លាយ​ក្តី​ស្រឡាញ់​ក្នុង​ចិត្ត ១៤ ឆ្នាំ ចំពោះ​…

អក្ខរាដ៏វែងនេះ បានបង្កប់អត្ថន័យស្តែងឱ្យឃើញពីទឹកចិត្តដ៏ស្មោះសរមួយរបស់តារាសម្តែង វ៉ាង ស្រីណូ មានចំពោះរបស់ចាស់ ទោះបីមានតម្លៃត្រឹមប្រមាណ ១២ ០០០ រៀល ក៏ពិតមែន តែនាងបានចាត់ទុកជារបស់មានតម្លៃ និង មិនអាចបំភ្លេចបាន ហើយវាក៏ជាអនុស្សាវរីយ៍ដ៏ជូរចត់មួយរបស់នាងដែរ ។

វ៉ាង ស្រីណូ ដាច់ចិត្ត​ទម្លាយ​ក្តី​ស្រឡាញ់​ក្នុង​ចិត្ត ១៤ ឆ្នាំ ចំពោះ​…

គួរបញ្ជាក់ថា ទំហំទឹកចិត្តរស្រឡាញ់ និង ផ្តល់តម្លៃរយៈពេល ១៤ ឆ្នាំ ដែលនាងមានទៅលើមិត្តចាស់ ពោលគឺសំពត់សឹងពណ៌ផ្កាឈូកនេះ ត្រូវបាននាងបង្ហាញឱ្យឃើញក្នុងឱកាសចែកទានជូនជនក្រខ្សត់មួយចំនួនកាលពីពេលថ្មីៗនេះ ៕ សាកល

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត