សាលា​ល្បី​ឈ្មោះ​មួយ​ប្រើ​តិច​និក ​៣​យ៉ាង​ បង្រៀន​សិស្ស​ឲ្យ​បាន​ល្អ

សិស្ស​ឆាប់​យល់​មេរៀន មាន​ការ​សិក្សា​ល្អ ទាម​ទា​គ្រូ​មាន​គន្លឹះ​ក្នុង​ការ​បង្រៀន​បន្ថែម​ពី​លើ​កម្មវិធី​អប់​រំ​នៅ​ក្នុង​ថ្នាក់។ តិច​និក​បង្រៀន​សិស្ស​ឲ្យ​បាន​ល្អ​នេះ ត្រូវ​បាន លោក ប៉ិច ប៉ូឡែន ប្រធាន​នាយក​ប្រតិបត្តិ វេស​ឡាញ​នៃ​សាលា​ល្បី​ឈ្មោះ​ ប្រាប់​ថា​ គឺ​ការ​ជ្រើស​រើស​គ្រូ​មាន​ការ​បណ្ដុះបណ្ដាល​ត្រឹម​ត្រូវ ប្រើ​កម្មវិធី​អប់រំ​ល្អ​ៗ និង​បង្កើត​វគ្គ​សិក្ខា​សាលា​មាន​ការ​ចូល​រួម​ពី​ឪពុកម្ដាយ​សិស្ស។

 

សាលា​ល្បី​ឈ្មោះ​មួយ​ប្រើ​តិច​និក ​៣​យ៉ាង​ បង្រៀន​សិស្ស​ឲ្យ​បាន​ល្អ

 

គ្រូ​ដែល​មាន​គរុកោសល្យ​និង​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ត្រឹម​ត្រូវ​នឹង​ជួយ​ពន្យល់​មេរៀន​សិស្ស​ឆាប់​ចេះ។ បន្ថែម​ពី​លើ​នេះ ត្រូវ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ដល់​គ្រូ​ព្រម​ទាំង​បញ្ជូន​អ្នក​ប្រឹក្សា ដើម្បី​ឲ្យ​គ្រូ​កាន់​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន។​

 

ចំណុច​សំខាន់​មួយ​ទៀត គឺ​ក្រៅ​ពី​កម្មវិធី​អប់រំ​ស្រប​តាម​​ក្រសួង ត្រូវ​ប្រើ​ប្រាស់​ប្រព័ន្ធ​អប់រំ​ជាក់​លាក់​ដែល​សាលា​អន្តរជាតិ​ល្បី​ៗ​ធ្លាប់​បង្រៀន។ ជាក់​ស្ដែង​ថ្មី​ៗ​នេះ សាលា Westline ជ្រើស​រើស​កម្មវិធី​ល្អ​ៗ​ពី​ក្រុមហ៊ុន Franklin Covey Education ដើម្បី​ការ​សិក្សា​ស្រប​តាម​ស្តង់​ដា​អន្តរជាតិ។

 

លោក បន្ត​ថា ការ​បង្កើត​សិក្ខា​សាលា​សាធារណៈ​ដោយ​មាន​ការ​ចូល​រួម​ពី​ឪពុកម្ដាយ​ព្រម​ទាំង​អាណា​ព្យាបាល​នឹង​ជួយ​សិស្ស​មាន​ទំនាក់​ទំនង​ល្អ​ផង​ដែរ។ សសរ​ទាំង​ប្រាំ​លើ​ការ​អប់រំ​របស់​សាលា​គឺ គុណភាព គុណធម៌ សុជីវធម៌ មនុស្ស​ធម៌ និង​ភាព​ជា​ដឹក​នាំ។ ម្ល៉ោះ​ហើយ សិស្ស​នឹង​ជា​បុគ្គល​ឯករាជ្យ មាន​អត្តចរិត​ល្អ​នៅ​ពេល​ចេញ​ទៅ​ធ្វើ​ការងារ៕

 

អត្ថបទ៖ លឹម សុ​នា