លោក ជា មុនី ​ឲ្យកម្ម​ករត្រៀម​​ធ្វើកូដ​កម្ម បើចាប់ខ្លួនឯកឧត្តម កឹម សុខា​ និពន្ធដោយ : ថ្មីៗ       27-05-2016, 12:44 pm         500

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក ជា មុនី ​ឲ្យកម្ម​ករត្រៀម​​ធ្វើកូដ​កម្ម បើចាប់ខ្លួនឯកឧត្តម កឹម សុខា​ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា​ មុនី បានប្រកាសអំពាវនាវនៅ​ក្នុង​សេច​ក្តី​ជូន​ដំណឹង ឲ្យសមាជិក សមាជិកា នៅតាមបណ្តារោងចក្រ​ទាំងអស់​ ត្រៀម​ប្រើប្រាស់សិទ្ធិស្របច្បាប់ ធ្វើកូដកម្ម ដោយមិនចូល​ធ្វើការ ប្រសិនបើមានករណីចាប់ខ្លួនឯកឧត្តម កឹម សុខា ដែល​កំពុងមានអភ័យឯកសិទ្ធិសភា​នៅឡើយ។

ក្នុងសេចក្តីជូនដំណឹងរបស់សហជីពខ្លួននៅថ្ងៃនេះ លោក ជា មុនី បានប្រាប់កម្មករថា គម្រោងធ្វើ​បែបនេះ ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់នៅកម្ពុជាពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិរបស់អ្នក​តំណាងរាស្រ្ត៕