វៀតណាម​គ្រោង​ផលិត​ថាមពល​កកើត​ឡើង​វិញ​ក្នុង​បរិមាណ​1​ពាន់​មេ​ហ្គា​វ៉ា​ត់

ប្រទេស​វៀតណាម ៖ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម និង​ក្រុមហ៊ុន General Electric របស់​អា​មេ​រិ​កបាន​ចុះ​អនុស្សរណៈ​ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​វៀតណាម ។

ភាគី​ទាំង​ពីរ​នឹង​មាន​គម្រោង​ផលិត​ថាមពល​កកើត​ឡើង​វិញ​ក្នុង​បរិមាណ​១.០០០​មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ​២០២៥ និង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ផ្តល់​នូវ​ថាមពល​សម្រាប់​គ្រួសារ​វៀតណាម​ប្រមាណ​ជាង​១,៨​លាន​នាក់ ។

ប្រធានាធិបតី​វៀតណាម លោក TranDai Quang និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ។

ក្រោម​កិច្ចព្រមព្រៀង​សាជីវកម្ម​ថាមពល​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នឹង​បញ្ជូន​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​អនុវត្ត​គម្រោង​មួយ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លោក DangHuy Cuong អគ្គនាយក​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ៖ « រដ្ឋាភិបាល​វៀតណាម​បាន​ព្រមព្រៀង​ជា​អាទិភាព​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ថាមពល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម » ។

វៀតណាម​មាន​សក្តានុពល​ជា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ថាមពលខ្យល់ ដោយ​ផ្អែក​តាម​ភាព​សម្បូរ​បែប​នៃលក្ខណៈ​ភូមិសាស្ត្រ និង​ថាមពល​អីុ​ដ្រូ​សែន ។

អគ្គិសនី​វៀតណាម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កសិដ្ឋាន​ថាមពលខ្យល់​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុង​ខេត្ត Bac Lieu ។ វា​អាច​ផលិត​បាន​ថាមពល​ជាង​៩៩​មេ​ហ្គា​វ៉ា​ត់ ដែល​ដំណាក់កាល​ដំបូង​នៃ​កសិដ្ឋាន​ខ្យល់​នេះ បាន​ត​ភ្ជាប់​កាលពី​ខែមិថុនា ឆ្នាំ​២០១៣ ។

អគ្គនាយកដ្ឋាន​ថាមពល​អគ្គិសនី​មាន​បុគ្គលិក​ជាង​៩០០​នាក់ ដែល​អាច​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ក្នុង​ផ្នែក​ថាមពល​, កា​រត​ភ្ជាប់​ថាមពល​, ថាមពល​កកើត​ឡើង​វិញ ប្រេង​និង​ឧស្ម័ន​, ផ្នែក​ថែទាំ​សុខភាព និង​ក​អាកាសចរណ៍ ៕