មកមើលត្រកូលថ្មី Galaxy C របស់ Samsung តើមានអ្វីប្លែក?

មកមើលត្រកូលថ្មី Galaxy C របស់ Samsung តើមានអ្វីប្លែក?

ពីមួយទៅមួយឆ្នាំយើងសង្កេតឃើញថាក្រុមហ៊ុន Samsung តែងតែបញ្ចេញនូវត្រកូលថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ដូចជា Galaxy A, Galaxy J ជាដើម។

ដោយឡែកក្នុងឆ្នាំ 2016 នេះ Samsung បានបន្ថែមត្រកូលថ្មីមួយទៀតហើយដែលវាមានឈ្មោះថា Galaxy C5, C7 ។ Galaxy C5

យើងខ្ញុំបានរាយការណ៍រួចម្តងមកដែរកាលពីប៉ុន្មានថ្ងៃមុន តែសម្រាប់ថ្ងៃនេះវាបានចេញជាផ្លូវការណ៍តែម្តង។

ចង់ដឹងថាស្មាតហ្វូនត្រកូលថ្មីនេះមានអ្វីពិសេសខ្លះនោះសូមតាមដានជាមួយយើងខ្ញុំទាំងអស់គ្នា.....

Image: មកមើលត្រកូលថ្មី Galaxy C របស់ Samsung តើមានអ្វីប្លែក?

C7 ជាស្មាតហ្វូនដែលមានអេក្រង់ទំហំធំ 5,7 អ៊ីញ អាចបង្ហាញរូបភាពបានច្បាស់កម្រិត Full HD អមដោយឈីបប្រភេទ Snapdragon 625 RAM

ដល់ទៅ 4GB អាចដំណើការបានក្នុងលក្ខណៈមធ្យមបើប្រៀបធៀបជាមួយស្មាតហ្វូនកំពូលៗ ដទៃ ចំណែកឯមេម៉ូរី មាន 32GB និង 64GB កាមេរ៉ាក្រោយមានដល់ទៅ

16 មេហ្គាភិចសែល កាមេរ៉ាមុខ 8 មេហ្គាភិចសែល អាចថតរូបបានច្បាស់ល្អ កម្លាំងថ្មមានរហូតដល់ទៅ 3,300mAh អាចប្រើប្រាស់បានយូគួរសម។ អ្វីដែលពិសេស C7

ដំណើការលើប្រពន្ធប្រតិបត្តិការណ៍ Android 6.0.1 Marshmallow អ៊ីនធឺណេតដំណើការ 4G LTE ផងដែរ។ តម្លៃរបស់វាចែកចេញជាពីរគឺ 32GB ប្រហាក់ប្រហែល 395$ និង 64GB មានតម្លៃប្រហែល 425$ បើគិតទៅលើតម្លៃស្រុកគេ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងមកដលើប្រទេកម្ពុជាយើងឆាប់ៗ ខាងមុខ។

Image: មកមើលត្រកូលថ្មី Galaxy C របស់ Samsung តើមានអ្វីប្លែក?

Image: មកមើលត្រកូលថ្មី Galaxy C របស់ Samsung តើមានអ្វីប្លែក?

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
មកមើលត្រកូលថ្មី Galaxy C របស់ Samsung តើមានអ្វីប្លែក?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
មកមើលត្រកូលថ្មី Galaxy C របស់ Samsung តើមានអ្វីប្លែក?

ចុះថ្ងៃទី 27 ខែឧសភា ឆ្នាំ 2016 ម៉ោង 1:14 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ