រុស្សី​កំពុង​ផលិត​តាក់ស៊ី​ជិះ​ទៅ​ឋាន​ព្រះចន្ទ​

ក្រុមហ៊ុន​រ៉ុកកែត​មួយ​របស់​រុស្សី​បាន​ប្រកាស​ថា​ខ្លួន​កំពុង​ សិក្សា​លើ​តាក់ស៊ី​អវកាស​ដែល​នឹង​បញ្ជូន​ក្រុម​ការងារ​ ត្រឡប់​ទៅ​មក រវាង​​ស្ថានីយ​អវកាស (ISS)​ ​និង​ ឋាន​ព្រះចន្ទ។

 

រុស្សី​កំពុង​ផលិត​តាក់ស៊ី​ជិះ​ទៅ​ឋាន​ព្រះចន្ទ​

 

ជា​បណ្ដោះ​អាសន្ន​យាន​ដែល​ប្រើ​ជា​តាក់ស៊ី​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា​ Ryvok។ តាក់ស៊ី​អវកាស​នីមួយៗ​អាច​នឹង​ដំណើរ​ការ​ដោយ​ថាមពល​ប្រេង​ឥន្ធនៈ​ដែល​យក​មក​ពី​ផែន​ដី​ តាម​រយៈ​រ៉ុកកែត​របស់​រុស្សី។ ​រយៈ​ពេល​ធ្វើ​ដំណើរ​ពី​​​ស្ថានីយ​អវកាស ​ទៅ​ ឋាន​ព្រះចន្ទ​​ ​និង​ពី​ឋាន​ព្រះចន្ទ​ ត្រឡប់​ទៅ ស្ថានីយ​អវកាស​​វិញ​​ អាច​នឹង​ចំណាយ​ពេល​ប្រាំ​ថ្ងៃ​ក្នុង​មួយ​លើក។

 

ដើម្បី​បន្ថយ​ល្បឿន​នៅ​ពេល​ហោះ​ជិត​ដល់​គោលដៅ​ តាក់ស៊ី​អវកាស​នេះ​នឹង​បញ្ចេញ​​ឆត្រ​ទំហំ​ ៥៥​ម៉ែត្រ​ការ៉េ​ ដែល​វា​នឹង​ជួយ​បន្ថយ​ល្បឿន​ ដូច​ជា​ឆត្រ​យោង​យ៉ាង​អ៊ីចឹង។​ តាក់ស៊ី​អវកាស​នេះ​ ​រំពឹង​ថា​​នឹង​ផលិត​បាន​ត្រឹម​ឆ្នាំ​ ២០២១​ ហើយ​​ការ​ហោះ​ហើរ​សាក​ល្បង​លើក​ទី​មួយ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ ២០២៣៕

 

ចុច​អាន៖ គំនូរ​មួយ​ផ្ទាំង​ធ្វើ​ឲ្យ​មេ​ Apple ​យល់​ថា​ iPhone កើត​​តាំង​ពី​ ៣៥០​ ឆ្នាំ​មុន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ Engadget​​​​​