អាយុ ៦ ខែ​ជិះ​ស្គី​លើទឹក​បាន​យ៉ាង​អស្ចារ្យ (​មាន​វីដេអូ​)

Videos


ដេលីម៉េលបានផ្សាយឃ្លីបវីដេអូមួយដ៏អស្ចារ្យ នូវទារិកាអាយុត្រឹម ៦ ខែ អាចជិះស្គីលើទឹកបាន យ៉ាងឡូយ ។ តាមធម្មតា ទារកវ័យ ៦ ខែនៅមិនទាន់ចេះដើរផង តែទារកឈ្មោះ សៃឡា រូបនេះ ជាក្មេងមហស្ចារ្យ ប្រៀបដូចមនុស្សវ័យធំ តែក៏ស្ថិតនៅក្នុងក្រសែភ្នែកឪពុកម្តាយ និង អ្នកគ្រប់គ្រងផងដែរ ។ ស្គីនេះមានដែកសម្រាប់ឱ្យចាប់ និង កៀបសម្រាប់ឱ្យឈរមានលំនឹង ហើយមានខ្សែអូសក្នុងល្បឿន ១១ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើទឹកសមុទ្រមានជម្រៅ ៧០០ ម៉ែត្រ ក្នុងរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក ។

អាយុ ៦ ខែ​ជិះ​ស្គី​លើទឹក​បាន​យ៉ាង​អស្ចារ្យ (​មាន​វីដេអូ​)

ឃីត និង ឡរ៉ែន ឪពុកម្តាយរបស់ទារិកា សៃឡា បាននិយាយថា «កូនរបស់គាត់អាចលេងស្គីនៅលើទឹកបាន រហូតដល់កណ្តាលសមុទ្រយ៉ាងសប្បាយ មិនយំ មិនភ័យ ហើយខ្ញុំគិតថា ថ្ងៃក្រោយអាចជ្រើសយកជំនាញជិះស្គីលើទឹកបានយ៉ាងស្ទាត់ជំនាញ» ។ មិនគួរឱ្យប្លែកចិត្ត ដែលឃើញទារិកា សៃឡា ពូកែយ៉ាងនេះ នេះដោយសារតែឪពុកម្តាយរបស់គេ មានជំនាញខាងហ្នឹង និង ជាជើងឯកជិះស្គីលើទឹកផងដែរ ។ អូហូ ! ពិតជាស្លឹកឈើជ្រុះជិតគល់មែន ។

អាយុ ៦ ខែ​ជិះ​ស្គី​លើទឹក​បាន​យ៉ាង​អស្ចារ្យ (​មាន​វីដេអូ​)

នៅសាលាហ្វឹកហាត់ជិះស្គីក្នុងរដ្ឋផ្ល័រីដា បានលើកយកទារិកា សៃឡា បំផ្លាញស្ថិតិអ្នកជិះស្គីតូចបំផុត និង អាចបំផ្លាញស្ថិតិហ្គីណេសប៊ុកបាន តែលោក រេកខដ បាននិយាយថា មិនអាចទៅរួចទេ ព្រោះការចុះស្ថិតិបុគ្គលរបស់ក្មេង ដែលមានអាយុទាបជាង ១៦ ឆ្នាំ គួរឱ្យស្តាយ ៕ សូរ្យកាន្ត (កាពូក)

អាយុ ៦ ខែ​ជិះ​ស្គី​លើទឹក​បាន​យ៉ាង​អស្ចារ្យ (​មាន​វីដេអូ​)
អាយុ ៦ ខែ​ជិះ​ស្គី​លើទឹក​បាន​យ៉ាង​អស្ចារ្យ (​មាន​វីដេអូ​)