រុស្សី​កំពុង​ផលិត​តាក់ស៊ី​ជិះ​ទៅ​ឋាន​ព្រះចន្ទ​

ក្រុមហ៊ុនរ៉ុកកែតមួយរបស់រុស្សីបានប្រកាសថាខ្លួនកំពុង សិក្សាលើតាក់ស៊ីអវកាសដែលនឹងបញ្ជូនក្រុមការងារ ត្រឡប់ទៅមក រវាងស្ថានីយអវកាស (ISS) និង ឋានព្រះចន្ទ។
រុស្សី​កំពុង​ផលិត​តាក់ស៊ី​ជិះ​ទៅ​ឋាន​ព្រះចន្ទ​

ជាបណ្ដោះអាសន្នយានដែលប្រើជាតាក់ស៊ីនេះត្រូវបានឲ្យឈ្មោះថា Ryvok។ តាក់ស៊ីអវកាសនីមួយៗអាចនឹងដំណើរការដោយថាមពលប្រេងឥន្ធនៈដែលយកមកពីផែនដី តាមរយៈរ៉ុកកែតរបស់រុស្សី។ រយៈពេលធ្វើដំណើរពីស្ថានីយអវកាស ទៅ ឋានព្រះចន្ទ និងពីឋានព្រះចន្ទ ត្រឡប់ទៅ ស្ថានីយអវកាសវិញ អាចនឹងចំណាយពេលប្រាំថ្ងៃក្នុងមួយលើក។

ដើម្បីបន្ថយល្បឿននៅពេលហោះជិតដល់គោលដៅ តាក់ស៊ីអវកាសនេះនឹងបញ្ចេញឆត្រទំហំ ៥៥ម៉ែត្រការ៉េ ដែលវានឹងជួយបន្ថយល្បឿន ដូចជាឆត្រយោងយ៉ាងអ៊ីចឹង។ តាក់ស៊ីអវកាសនេះ រំពឹងថានឹងផលិតបានត្រឹមឆ្នាំ ២០២១ ហើយការហោះហើរសាកល្បងលើកទីមួយនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៣៕

ប្រែសម្រួល៖ sabay (ហៃ សុខហេង)
ប្រភព៖ engadget

អ្នកនឹងចូលចិត្ត

  • រុស្សី​កំពុង​ផលិត​តាក់ស៊ី​ជិះ​ទៅ​ឋាន​ព្រះចន្ទ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: