Facebook ​​និង​ ​Microsoft​ ​អូស​ខ្សែ​កាប​​ក្រោម​​សមុទ្រ​ ផ្តល់​ល្បឿន​អ៊ីនធឺណិត​ 160Tb ​មួយ​វិនាទី

Facebook​ ​និង​ ​Microsoft​ ​បាន​រួម​សហការ​គ្នា​ ​អូស​ខ្សែ​កាប​អុបទិក​អ៊ីនធឺណិត​​ល្បឿន​លឿន​ ក្រោម​បាត​មហា​សមុទ្រ​អាត្លង់ទិក​ ​ដើម្បី​សម្រួល​ដល់​តម្រូវ​ការ​ ​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។​

 

Facebook ​​និង​ ​Microsoft​ ​អូស​ខ្សែ​កាប​​ក្រោម​​សមុទ្រ​ ផ្តល់​ល្បឿន​អ៊ីនធឺណិត​ 160Tb ​មួយ​វិនាទី
Facebook ​​និង​ ​Microsoft​ ​អូស​ខ្សែ​កាប​​ក្រោម​​សមុទ្រ​ ផ្តល់​ល្បឿន​អ៊ីនធឺណិត​ 160Tb ​មួយ​វិនាទី

រូបតំណាង

 

គម្រោង​នេះ​ ​នឹង​ផ្ដល់​នូវ​អ៊ីនធឺណិត​​ល្បឿន​ ​១៦០​ ​Terabits​ ​ក្នុង​មួយ​វិនាទី​ ​ហើយ​វា​គឺ​ជា​ល្បឿន​លឿន​ជាង​គេ​បំផុត​។​ ​ការ​អូស​ខ្សែ​កាប​អុបទិក​នេះ​ត្រូវ​ចាប់​ផ្ដើម​ពី​ ​ឆ្នេរ​ ​Virginia​ ​ក្នុង​រដ្ឋ​ ​Virginia​ ​សហរដ្ឋអាមេរិក​​​ ទៅ​ដល់​ទី​ក្រុង​ ​Bilbao​ ​ប្រទេស​អេស្ប៉ាញ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ​៦៦០០​ ​គីឡូម៉ែត្រ​។​

 

Facebook ​​និង​ ​Microsoft​ ​អូស​ខ្សែ​កាប​​ក្រោម​​សមុទ្រ​ ផ្តល់​ល្បឿន​អ៊ីនធឺណិត​ 160Tb ​មួយ​វិនាទី

 

ពួក​គេ​ ​នឹង​ចាប់​ផ្ដើម​គម្រោង​នេះ​ ​នា​ខែ​ ​សីហា​ ​២០១៦​ ​និង​បញ្ចប់​នា​ ​ខែ​ ​តុលា​ ​២០១៧​ ​។​ ​ចំពោះ​ទំហំ​ទឹក​ប្រាក់​​សម្រាប់​​គម្រោង​នេះ​ ​មិន​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ទាំង​ពីរ​ ​បង្ហាញ​ឲ្យ​ដឹង​ឡើយ​ ​៕​

 

អាន​បន្ត​ ​៖​​  Facebook រក​ចំណូល​បាន​ប៉ុន្មាន​ ពេល​ចាប់​ដំណើរ​​ការ​ដំបូង​បំផុត​?

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​bloomberg​