តារា​​ថៃ​​​ម្នាក់​បង្ហាញ​ស្ទីល​បន្ទោបង់​​ថ្មី​ បន្ទាប់​ល្បី​ពស់​ខាំ​ប្រដាប់​ភេទ​បុរស​ម្នាក់

​​តារា​ជើង​ចាស់​ថៃ Nui Chernyim បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម ​Instagram ផ្ទុះ​សំណើច​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បង្ហោះ​រូប​ស្ទីល​​បន្ទោបង់​ថ្មី​ការពារ​កុំ​ឲ្យ​ពស់​​ខាំ​ កាល​ពី​ពេល​ថ្មីៗ។

 

តារា​​ថៃ​​​ម្នាក់​បង្ហាញ​ស្ទីល​បន្ទោបង់​​ថ្មី​ បន្ទាប់​ល្បី​ពស់​ខាំ​ប្រដាប់​ភេទ​បុរស​ម្នាក់

 


ការ​ដែល​តារា​​វ័យ​​៤១​ឆ្នាំ​​បង្ហាញ​​​រូប​ដ៏​ហួសចិត្ត​នេះ​ដោយ​សារ​ កាល​ពី​ថ្ងៃ​ ពុធ ទី ២៥​ម្សិលម្ង៉ៃ​ព័ត៌មាន​មួយ​​​​បាន​ល្បី​រន្ទឺ​ពេញ​ប្រទេស​ថៃ​​ រឿង​បុរស​ម្នាក់​​នៅ​ខេត្ត Chachoengsao  ត្រូវ​បាន​ពស់​ថ្លាន់​ខាំ​ជាប់​ប្រដាប់​ភេទ​ អំឡុង​ពេល​ចូល​បន្ទប់​ទឹក​​​បន្ទោបង់។

 

​​Nui Chernyim បាន​បង្ហោះ​រូប​២​សន្លឹក​​​ដើម្បី​ការពារ​ពេល​បន្ទោបង់។ ក្នុង​រូប​ទី​១​​ គេ​បាន​ឲ្យ​សត្វ​ឆ្កែ​មក​មើល​និង​ហិត​បង្គន់​ថា​មាន​ពស់​ឬ​អត់ ឯ​រូប​ទី២​​គេ​បាន​ដាក់​ជណ្ដើរ​មុខ​បង្គន់​​រួច​រំ​កន្សែង​ឡើង​លើ​ជណ្ដើរ​ដើម្បី​បន្ទោបង់។​ រូប​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង ​Instagram អស់​សំណើច​​យ៉ាង​ខ្លាំង។

 

Nui Chernyim គឺ​ជា​តារា​សម្ដែង​បែប​កំប្លែង​ម្នាក់​​ ដែល​ធ្លាប់​លេច​មុខ​ក្នុង​ភាពយន្ត​មួយ​ចំនួន​​ដូចជា​ Kung Fu Tootsie , The Three Cripples និងNong Teng Nakleng-pukaotong ជាមួយ​តារា​កំប្លែង​ថៃ​ល្បីៗ​ Nhong ChaChaCha និង Kohtee  ជាដើម៕

 

តារា​​ថៃ​​​ម្នាក់​បង្ហាញ​ស្ទីល​បន្ទោបង់​​ថ្មី​ បន្ទាប់​ល្បី​ពស់​ខាំ​ប្រដាប់​ភេទ​បុរស​ម្នាក់

 

 

 

ចុចអាន៖អ្នក​ស្រី ឌី សាវ៉េត លេច​មុខ​​ជាមួយ​តារា​ថៃ​ក្នុង​កម្មវិធី​ពាន​រង្វាន់​ធំ​មួយ​ម្សិលមិញ

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ sanook