អាហារដែល ពុំគួរពិសារ នៅពេលរសៀល

ចេក៖ ជាអាហារបំបាត់ ភាពតានតឹងព្រោះ ចេកសម្បូរ ដោយអ័រម៉ូន សេរ៉ូថូនីន ណ័ររេភីណេភ្រីន ដែលធ្វើឲ្យរាងកាយ បញ្ចេញសារធាតុ នៃសេចក្តីសុខ ចេញមកដែលធ្វើឲ្យ អ្នកមានអារម្មណ៍ងងុយគេង។

សូកូឡា៖ ក្រៅពីមានរសជាតិឆ្ងាញ់ ពិសារហើយសូកូឡាមានសារធាតុ ផេនីលអេទីឡាមីន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យងងុយគេង បានភ្លាមៗនេះមិនរាប់បញ្ចូល ទាំងស្ករ និងខ្លាញ់ផ្សេងៗទៀតផង។

នំបុ័ង និងបាយស៖ នៅក្នុងម្សៅស្រិត សមានកាបូអ៊ីដ្រាត ប្រភេទខ្លាំងក្លា ដែលអាចចូល ទៅដល់លំពែងបានភ្លាមៗ និងបញ្ចេញអ៊ីនស៊ូលីន ចេញមកធ្វើឲ្យ ឈាមមានជាតិស្ករច្រើន ដែលធ្វើឲ្យខួរក្បាល វិលសឺៗគេងលក់ ដោយមិនដឹងខ្លួន។

ផលិតផលទឹកដោះគោ៖ មិនថាក្រែមទឹកដោះគោជូរ ឬតែទឹកដោះគោទេ មិនគួរទទួលទាន នៅពេលរសៀលឡើយ ព្រោះប្រូតេអ៊ីន នៅក្នុងទឹកដោះគោ និងបញ្ចេញ អាស៊ីតអាមីណូ ចេញមកហើយនៅពេល ដែលរាងកាយមាន អាស៊ីដច្រើនពេក ធ្វើឲ្យងងុយគេង៕

ប្រភព៖ lookingtoday

អ្នកនឹងចូលចិត្ត

  • អាហារដែល ពុំគួរពិសារ នៅពេលរសៀល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: