អ្នកមាន ជំងឺទឹកនោម​ផ្អែម​? កុំភ្លេចស្ដៅ ព្រោះវាអាចជួយអ្នកឲ្យ​ធូស្រាលបាន យ៉ាងឆាប់រហ័ស

ជាតិល្វីងរបស់ស្ដៅមានប្រយោជន៏សម្រាប់អ្នកជំងឺនោមផ្អែម រហូតដល់ក្បួនវេជ្ជសាស្ត្របុរាណ បានយកស្ដៅទៅធ្វើជារូបមន្ដព្យាបាលជំងឺទឹកនោមផ្អែមទៀតផង។ថ្វីបើទឹកនោមផ្អែមពុំមែនជាជំងឺ ដែលអាចព្យាបាលជាដាច់ស្រឡះ តែវាក៏អាចជួយទ្រទ្រង់អ្នកជំងឺទឹកនោមផ្អែមឱ្យមានសុខភាពល្អ និងមិនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំងឺនេះខ្លាំង។

– រូបមន្ដទី១
យកស្ដៅដាំទឹកពិសា ឫនាំយកទៅធ្វើជាអាហារទទួលទានក៏បាន តែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថា ទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង” ក៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការៈផ្សេងៗ ក៏ចាប់ផ្ដើមបាត់បង់ធូររសាយដែរ។

* វិធីដាំទឹក៖ គឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក ៣ ៤កែវ ដាំឱ្យពុះ៥ ទៅ ១០នាទី រួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។

– រូបមន្ដទី២
ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាម វល្លិបណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិច ហើយដាំឱ្យពុះប្រមាណ ១០ ទៅ ១៥នាទី។

* បញ្ជាក់៖ ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវ រៀងរាល់៤ម៉ោងម្ដង។ ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ ក្នុងអំឡុងពេលនេះដែរ គួរផ្អាកទទួលទានទឹកតែ កាហ្វេ អូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • អ្នកមាន ជំងឺទឹកនោម​ផ្អែម​? កុំភ្លេចស្ដៅ ព្រោះវាអាចជួយអ្នកឲ្យ​ធូស្រាលបាន យ៉ាងឆាប់រហ័ស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: