Huawei​ កំពុង​ប្ដឹង Summung លើ​ការ​រំលោភបំពាន​លើ​ប៉ាតង់​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​

Huawei​ កំពុង​ប្ដឹង Summung លើ​ការ​រំលោភបំពាន​លើ​ប៉ាតង់​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​



ភ្នំពេញ ៖ ក្រុមហ៊ុន Huawei Technologies Co Ltd បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ប្ដឹង​ក្រុមហ៊ុន Samsung Elect​ronics Co Ltd ស្ដីពី​ការ​រំលោភបំពាន​លើ​ប៉ាតង់​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​ឧសភា ឆ្នាំ ២០១៦។

Huawei បាន​ដាក់​ពាក្យបណ្ដឹង​ទាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដើម្បី​ទាមទារ​សំណង​ពី Sa​m​sung លើ​ការប្រើប្រាស់​បច្ចេកវិទ្យា 4G ដោយ​មិន​មាន​ការអនុញ្ញាត និង​រំលោភ​លើ​កម្មសិទ្ធិបញ្ញា រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ និង​ភាព​ទាក់ទាញ​នៃ​ផ្ទៃ​អេក្រង់​ខាងមុខ (User Interface)​។​

លោក Ding Jianxing ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​របស់ Huawei បាន​លើក​ឡើង​ថា​ “​យើង​សង្ឃឹមថា Samsung នឹង​បញ្ឈប់​រំលោភបំពាន​លើ​ប៉ាតង់​យើង​ទៀត ហើយ​ត្រូវ​សូម​ការអនុញ្ញាត​ជា​ចាំបាច់​ពី Hua​wei និង​រួប​រួម​គ្នា​ជាមួយ Huawei ដើម្បី​ដឹកនាំ​សហគ្រាស​នេះ​ឲ្យ​រីកចម្រើន​ទៅមុខ​”​។

អ្នកតំណាង​របស់​ក្រុមហ៊ុន Samsung ក៏បាន​ចេញមុខ​ឆ្លើយតប​ថា “​ខ្លួន​នឹង​ចាត់វិធានការ​សមស្រប ដើម្បី​ការពារ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន Sumsung” ដោយ​គ្មាន​ការ​ផ្តល់​នូវ​សេចក្តី​លម្អិត​បន្ថែម​ទៀត​។ ក្នុង​ប្រទេស​ចិន​ជានិច្ចកាល ក្រុមហ៊ុន​នឹង​ទទួល​បាន​នូវ​ប៉ាតង់ បន្ទាប់ពី​ជម្លោះ​នៃ​ការ​ប្តឹងផ្តល់​គ្នា តាមផ្លូវ​ច្បាប់​ត្រូវ​បាន​បញ្ចប់​។ សម្រាប់​វិស័យ​ស្មា​ត​ហ្វូ​ន​, ការផលិត​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពី ច្បាប់​កម្មសិទ្ធិបញ្ញា​ផ្សេង​គ្នា​នៅ​ខាងក្រៅ ពី​ប្រទេស​ចិន ហាក់ដូចជា​រីក​សាយភាយ​ក្នុងកម្រិត​ទាប​បំផុត​។ កាលពី​ឆ្នាំមុន​ក្រុម​ហ៊ុន Xiaomi Inc ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្អាក ការ​លក់​ទូរស័ព្ទ​នៅ​ប្រទេស​ឥណ្ឌា​រយៈ​ខ្លី​ បន្ទាប់ពី​បណ្ដឹង​ប៉ាតង់​ពី​ក្រុមហ៊ុន​ផលិត​បរិក្ខារ​ទូរគមនាគមន៍ Ericsson​។​

គួរ​រំលឹក​ថា ក្រុមហ៊ុន ដែល​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ពី​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​ទូរគមនាគមន៍ Huawei ទទួល​បាន ៥០,៣៧៧ ប៉ាតង់​ទូទាំង​ពិភពលោក នៅ​ថ្ងៃទី៣១ ខែ​ធ្នូ​។ ខណៈ​ដែល​ក្រុមហ៊ុន Samsung ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​១​ផង​ដែរ​លើ​ការផលិត​បន្ទះ​ឈីប​អង្គ​ចងចាំ និង​ទូរទស្សន៍​របស់​ពិភពលោក ហើយនឹង​ទទួល​បាន ១១០,១៤៥ ប៉ាតង់ នៅ​ទូទាំង​ពិភពលោក​នៅ​ចុងឆ្នាំ ២០១៥ និង​បាន​វិនិយោគ ១៤,៨ ពាន់​ពាន់​លាន​វ៉ុ​ន (១២.៤៥ ពាន់​លាន $) ក្នុង​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​កម្ម​សិទ្ធិ​បញ្ញា​កាលពី​ឆ្នាំមុន​៕​