បុរស​ម្នាក់រស់នៅឯកោ គ្រាំគ្រាចិត្ត​៨ឆ្នាំ ទម្រាំ​ដឹងថា​ខ្លួន​ត្រូវបានគ្រូពេទ្យធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​ថា​កើត​អេដស៍​

ខណៈមនុស្សជាច្រើននឹងត្រេកអរយ៉ាងខ្លាំង នៅពេលដឹងការពិតថា ពួកគេពុំមានជំងឺអេដស៍ (AIDS) នោះ, ប៉ុន្តែ បុរសចំណាស់ម្នាក់ បែរជាត្រលប់ខាំងសម្បារយ៉ាងខ្លាំងទៅវិញ… ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Yang Shoufa អាយុ ៥៣ ឆ្នាំ បានបាត់ការងារ និងត្រូវបានប្រពន្ធ កូន បោះបង់ចោល ក្រោយរូបគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យកើត “ជំងឺព្យាបាលពុំជា” នេះ នៅក្នុង ២០០៤ ។

បុរស​ម្នាក់រស់នៅឯកោ គ្រាំគ្រាចិត្ត​៨ឆ្នាំ ទម្រាំ​ដឹងថា​ខ្លួន​ត្រូវបានគ្រូពេទ្យធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​ថា​កើត​អេដស៍​

កសិករអភព្វរូបនេះ ដែលបានបាត់ផ្ទះសំបែង, គ្រួសារ, មិត្តភក្តិ និងត្រូវបង្ខំរស់នៅឯកោ ក្រោយត្រូវបានគ្រូពេទ្យវិនិច្ឆ័យកើតជំងឺអេដស៍, ឥឡូវនេះ ត្រូវបានប្រាប់ឲ្យដឹងថា គាត់ពុំមានឆ្លងជំងឺកំណាចនេះទេ ។

Yang ដែលរស់នៅក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន បានបាត់បង់ការងារ ក្រោយប្រើប្រាស់ថ្នាំបង្ការ “ជំងឺខ្យល់” លើសលប់ពេក ដែលបានចាប់ផ្តើមឥទ្ធិពលដល់សុខភាពរបស់គាត់ ។

បន្ទាប់មក ប្រពន្ធ និងកូនៗរបស់គាត់ បានចាកចោលគាត់ ហើយអ្នកជិតខាងក្នុងភូមិរបស់គាត់ ក៏បានចាប់ផ្តើមសើចចំអកដាក់គាត់ថែមទៀតផងដែរ ។

ក្នុងរយៈពេល១ទសវត្សរ៍ គាត់រស់នៅដាច់ឆ្ងាយពីគេទាំងស្រុង និងក្លាយជាជនអនាថា ។

គាត់ពុំមែនអ្វីត្រូវនិយាយ ពីលក្ខណៈដែលគាត់ឆ្លងជំងឺទេ, ប៉ុន្តែ គាត់បានគិតថា បើឆ្លងជំងឺនេះ គឺឆ្លងនៅពេលគាត់បរិច្ចាគឈាមក្នុងឆ្នាំ ១៩៩២ ។

នៅក្នុងឆ្នាំ ២០១២, គាត់មានអាការឈឺ និងត្រូវបានគេជួយបញ្ជូនទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ, ពេលនោះ របាយការណ៍វេជ្ជសាស្ត្ររបស់គាត់ត្រលប់ជានិយាយថាៈ “គ្មានអេដស៍ទេ” ។

ឥឡូវនេះ ការិយាល័យសុខភាពក្រុង Zhenping កំពុងរៀបចំធ្វើ DNA ពីគំរូ២ដែលធ្វើឡើងក្នុងឆ្នាំ ២០០៣ និង ២០១២ ។ ហើយប្រសិនបើគំរូ២នេះ មិនត្រូវគ្នាទេនោះៗ ការស៊ើបអង្កេតនឹងត្រូវបានចាប់ផ្តើម…។

ទោះជាយ៉ាងណា លទ្ធផលបែបនេះ បានធ្វើឲ្យលោក Shoufa ខឹងសម្បារ និងដាក់ពាក្យប្តឹងស្វែងរកសំណងជំងឺចិត្ត ២ លានយ៉ន់ (៣០៥,០៩៤ ដុល្លារ) សំរាប់ការបាត់ពេលវេលា និងការឈឺចាប់ ចំពោះការធ្វើរោគវិនិច្ឆ័យខុសបែបនេះមកលើរូបគាត់ ៕

បុរស​ម្នាក់រស់នៅឯកោ គ្រាំគ្រាចិត្ត​៨ឆ្នាំ ទម្រាំ​ដឹងថា​ខ្លួន​ត្រូវបានគ្រូពេទ្យធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​ថា​កើត​អេដស៍​

បុរស​ម្នាក់រស់នៅឯកោ គ្រាំគ្រាចិត្ត​៨ឆ្នាំ ទម្រាំ​ដឹងថា​ខ្លួន​ត្រូវបានគ្រូពេទ្យធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​ថា​កើត​អេដស៍​
បុរស​ម្នាក់រស់នៅឯកោ គ្រាំគ្រាចិត្ត​៨ឆ្នាំ ទម្រាំ​ដឹងថា​ខ្លួន​ត្រូវបានគ្រូពេទ្យធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​ថា​កើត​អេដស៍​ បុរស​ម្នាក់រស់នៅឯកោ គ្រាំគ្រាចិត្ត​៨ឆ្នាំ ទម្រាំ​ដឹងថា​ខ្លួន​ត្រូវបានគ្រូពេទ្យធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​ថា​កើត​អេដស៍​ បុរស​ម្នាក់រស់នៅឯកោ គ្រាំគ្រាចិត្ត​៨ឆ្នាំ ទម្រាំ​ដឹងថា​ខ្លួន​ត្រូវបានគ្រូពេទ្យធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​ថា​កើត​អេដស៍​