បុរស​កំសាក ខឹង​សុំ​លុយ​ប្រពន្ធ ៣០​ដុល្លារ​មិនបាន យក​ខ្សែភ្លើង ចងក​សម្លាប់ខ្លួន​

ខេត្តសៀមរាប ៖ ដោយខឹងនិងប្រពន្ធ រឿងសុំលុយ ៣០ដុល្លារ មិនបាន បុរសកំសាកម្នាក់ បានសម្រេចចិត្តយកខ្សែភ្លើង ចងកបញ្ចប់ជីវិត បណ្ដាលឲ្យស្លាប់ ដូចបំណង នៅវេលាម៉ោង ៥និង៣០ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិទឹកថ្លាឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ដែលចងក ធ្វើអត្តឃាត មានឈ្មោះ ស៊ិវ វ៉ាន់សែង អាយុ ៣៤ឆ្នាំ មានមុខរបរ ជាកម្មករ រស់នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានយកខ្សែភ្លើងចងក ភ្ជាប់ជាមួយធ្នឹមផ្ទះ ឪពុកមា ឈ្មោះ ស៊ន់ សុធា ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានធ្វើការ ពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជា ចងកធ្វើអត្តឃាត ហើយប្រគល់ជូន ក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី៕
បុរស​កំសាក ខឹង​សុំ​លុយ​ប្រពន្ធ ៣០​ដុល្លារ​មិនបាន យក​ខ្សែភ្លើង ចងក​សម្លាប់ខ្លួន​

ប្រភព៖ watphnom

អ្នកនឹងចូលចិត្ត

  • បុរស​កំសាក ខឹង​សុំ​លុយ​ប្រពន្ធ ៣០​ដុល្លារ​មិនបាន យក​ខ្សែភ្លើង ចងក​សម្លាប់ខ្លួន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: