ក្រោយ​ការ​បាញ់​ព្រមាន​នាវា​កូរ៉េ​ខាងជើង​2​គ្រឿង​បក​ក្រោយ​វិញ

យោង​តាម​អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​ថា នាវា​ល្បាត​មួយ​គ្រឿង និង​នាវា​នេសាទ​មួយ​គ្រឿង​របស់​កូរ៉េ​ខាងជើង​បាន​បើក​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំ​ដែនទឹក​ក្នុង​សមុទ្រ​លឿង ហើយ​បាន​បក​ក្រោយ​វិញ បន្ទាប់​ពី​ការ​បាញ់​ព្រមាន​របស់​កង​ម៉ា​រី​ន​ជាតិ​កូរ៉េ​ខាងត្បូង​នា​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ។

សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា នាវា​ល្បាត​មួយ​គ្រឿង និង​នាវា​នេសាទ​មួយ​គ្រឿង​របស់​កូរ៉េ​ខាងជើង​បាន​ឆ្លងកាត់​ព្រំ​ដែនទឹក​ជម្រៅ​០,៤​ម៉ា​យ​ប្រមាណ​ជា​៦៤០​ម៉ែត្រ​នា​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ។ យើង​បាន​ធ្វើការ​បាញ់​ព្រមាន​ចំនួន​៥​គ្រាប់ ក្រោយ​ពី​បញ្ជូន​សារ​ព្រមាន​បន្ទាប់​មក​នាវា​កូរ៉េ​ខាងជើង​ទាំង​២​គ្រឿង​នេះ បាន​បក​ក្រោយ​វិញ​នា​វេលា​ម៉ោង​៧​និង​៣៨​នាទី​ព្រឹក ។

ការ​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​ទឹក​បែប​នេះ​របស់​បណ្តា​នាវា​កូរ៉េ​ខាងជើង​ជា​លើក​ទី​២ តាំងពី​ដើមឆ្នាំ​នេះ​មក ដោយ​លើក​ទី​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ។ ដោយសារ​ពេល​នេះ​ជា​រដូវ​សម្បូរ​ក្តាម (​មេ​សា​-​មិថុនា​) ក្នុង​សមុទ្រ​លឿង បណ្តា​នាវា​នេសាទ​កូរ៉េ​ខាងជើង និង​ចិន ធ្វើ​សកម្មភាព​នេសាទ​យ៉ាង​មហា​ញឹក​ក្នុង​តំបន់ ហើយ​គ្រោះថ្នាក់​នៃ​ការ​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ​ពិតជា​បន្ទាន់ ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​យល់​ថា ក្នុង​តំបន់​ព្រំដែន​នេះ ក្នុង​១​ថ្ងៃ​ៗ​មាន​នាវា​នេសាទ​កូរ៉េ​ខាងជើង​ប្រមាណ​ជា​១៤០​គ្រឿង និង​នាវា​នេសាទ​ចិន​២៤០​គ្រឿង ៕