​ក្មេង​ផ្តាសាយ អាច​ញ៉ាំ​ចេក ឬ​ផ្លែឈើ​ជូរៗ​បាន​ដែរ​ទេ​?

​ក្មេង​ផ្តាសាយ អាច​ញ៉ាំ​ចេក ឬ​ផ្លែឈើ​ជូរៗ​បាន​ដែរ​ទេ​?

​ថ្មីៗ​នេះ កូន​របស់​ខ្ញុំ​កំពុងតែ​ក្អក និង​ផ្តាសាយ​។ ខ្ញុំ​ឲ្យគេ​ញ៉ាំ​ផ្លែ​ចេក និង​ក្រូច ព្រោះ​គេ​មិន​ព្រម​ញ៉ាំ​អ្វី​ផ្សេង​សោះ​។ តែ​មិត្ត​ខ្ញុំ​ម្នាក់​បញ្ជាក់​ថា ក្មេង​ដែល​មាន​ជំងឺ​ផ្តាសាយ មិនគួរណា​ឲ្យ​ញ៉ាំ​ចេក និង​ផ្លែឈើ​ជូរៗ​ទេ ព្រោះ​វា​អាច​នឹង​ធ្វើឲ្យ​ជំងឺ​គេ​កាន់តែ​ធ្ងន់ធ្ងរ​។ តើ​ពិត​មែន​អត់​?

​ម្តាយ​ភាគច្រើន​ជឿថា ការ​ញ៉ាំ​ចេក ឬ​ផ្លែឈើ​ជូរៗ អាច​បណ្តាល​ឲ្យ​ជំងឺ​ផ្តាសាយ ឬ​ធ្វើឲ្យ​អាការៈ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ លើ​កូន​តូចៗ​របស់គាត់​។ យ៉ាងណាមិញ វា​មិនចឹង​អឺចឹង​នោះទេ​។ តាមពិត អ្នកជំនាញ​ភាគច្រើន​បាន​ណែនាំ​ថា ក្មេង​ដែល​មាន​ជំងឺ​ផ្តាសាយ គួរតែ​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C និង​ញ៉ាំ​ជាតិ​រ៉ែ​ឲ្យបាន​ច្រើន ដូច​ជា​ផ្លែ​ចេក​នេះ​ជាដើម ព្រោះ​វា​មិន​ត្រឹមតែ​ជា​ជំនួយ ដល់​ការរំលាយ​អាហារ  តែ​ក៏​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ឲ្យ​ឆាប់​ជា​វិញ​ផងដែរ​។
​ដូច​យើង​ធ្លាប់​ដឹង​ហើយ​ថា ផ្លែ​ចេក មិន​ត្រឹមតែ​សម្បូរ​ទៅដោយ ជាតិ​ប៉ូ​តា​ស្យូម​ទេ តែ​ក៏​មាន​ជាតិ​ទឹក​ខ្ពស់​ផង​ដែរ​។ ដោយសារ​តែ​ផ្លែ​ឈើ​មួយ​នេះ ផ្ទុក​ទៅ​ដោយ​អេឡិចត្រូលិត្រ​ច្រើន ដែល​ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការថែរក្សា​អេឡិចត្រូ​លីត្រ និង​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​នោះ ផ្លែ​ចេក ក៏​ជួយ​ដល់​ការស្តារ​ឡើង​វិញ នូវ​ការបាត់បង់​ជាតិ​រ៉ែ​ក្នុង​រាងកាយ និង​ជួយ​អ្នក​ចៀសផុត​ពី​ជំងឺ​ផ្តាសាយ និង​ក្តៅខ្លួន​ដែរ​។ ម្យ៉ាងវិញទៀត វា​ក៏​ដើរតួនាទី​ជា​អាហារ ផ្តល់​ថាមពល​ទៀងទាត់​មួយ​ដែរ ព្រោះ​វា​មាន​កាឡូរី​ខ្ពស់​។

​ម្យ៉ាងវិញទៀត ផ្លែឈើ​ជូរៗ​មាន​ជាតិ​វីតាមីន C ដែល​វា​ជា​សារធាតុ​ដ៏​សំខាន់​មួយ ដែល​អាច​ប្រឆាំង​នឹង​វីរុស​យ៉ាង​អស្ចារ្យ ដូច្នេះ វា​ក៏​ជួយ​អ្នក​គេង​លក់បាន​ស្រួល​ដែរ​។ ជាមួយគ្នានេះដែរ វត្តមាន​របស់​វីតាមីន C  ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់នោះ និង​មាន​ក្នុង​ផ្លែឈើ​ជូរៗ ដូចជា​ក្រូច នឹង​ជួយ​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ (​ដែល​មាន​ទាំង​មេរោគ​បង្ក​ជំងឺ​ផ្តាសាយ​ផង​) ដូច្នេះ វា​នឹង​ជួយ​ដល់​ការព្យាបាល​ជំងឺ​ផ្តាសាយ និង​ក្អក​បែប​ធម្មជាតិ​ទៀត​។ ម្លេះ​ហើយ ក្មេង​ដែល​មាន​បញ្ហា​ក្អក ផ្តាសាយ ឬ​ក្តៅខ្លួន​គួរតែ​ញ៉ាំ​វីតាមីន និង​ជាតិ​រ៉ែ​ឲ្យបាន​ច្រើន ដើម្បី​បង្ការ​ភាព​ខ្សោយ និង​ឆាប់​ជា​បែប​ធម្មជាតិ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ រឿង​នេះ​មិន​មាន​មានន័យ​ថា អ្នក​ត្រូវ​ប្រើ​វិធី​ធម្មជាតិ ដើម្បី​ដោះស្រាយ​ជំងឺ​ផ្តាសាយ និង​ក្អក​សម្រាប់​ក្មេង​នោះ​ទេ​។ តាមពិត ការបញ្ចូល​ផ្លែឈើ​ជូរៗ និង​ចេក​ក្នុង​របប​អាហារ ជាមួយ​នឹង​របប​អាហារ​ផ្តល់​សុខភាព និង​ការប្រើ​ថ្នាំ​បន្ថែមទៀត គឺជា​គន្លឹះ​ដ៏​សំខាន់ ក្នុង​ការព្យាបាល​ជំងឺ​ផ្តាសាយ និង​ក្អក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។