​មូលហេតុ ៦ យ៉ាង ដែល​ធ្វើឲ្យ​លិង្គ​ឈឺ និង​ធំក្លិន​ស្អុយ​

​មូលហេតុ ៦ យ៉ាង ដែល​ធ្វើឲ្យ​លិង្គ​ឈឺ និង​ធំក្លិន​ស្អុយ​

​សម្រាប់​មនុស្ស​ប្រុស​ផ្ទាល់ បើសិន​ជា​អ្នក​ចង់​រីករាយ នឹង​ការ​រួមភេទ​តាម​មាត់​នោះ ចូរ​ចាំ​ថា អ្នក​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យមាន​អនាម័យ និង​មិន​មាន​ក្លិន​អាក្រក់​នៅលើ​លិង្គ​ឡើយ​។ លិង្គ​ដែល​ធំក្លិន​ស្អុយ អាច​ក្លាយទៅជា​បញ្ហា​ដ៏​ធំ​មួយ ចំពោះ​ការងា​រលើ​គ្រែ​បាន​។ ដូច្នេះ បើសិន​ជា​អ្នក​កំពុងតែ​ឆ្ងល់​ថា មូលហេតុ​អ្វី​នាំ​ឲ្យ​លិង្គ​មាន​ក្លិន​បែបនេះ សូម​មើល​ទៅលើ​ការបកស្រាយ ដូចខាងក្រោម​នេះ ៖

Smegma (​អាចម៍​លិង្គ​)
​ធម្មតា វា​គឺជា​របស់​ផ្តល់​ភាព​រំអិល បែប​ធម្មជាតិ​មួយ​ដល់​លិង្គ ជាពិសេស បុរស​ដែល​មិន​ទាន់​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​តែម្តង​។ ចំនួន​របស់​វា​នឹង​កើនឡើង នៅក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ ត្រង់​ចុង​របស់​លិង្គ​តែម្តង​។ បើសិន​ជា​អ្នក​មិន​មាន​អនាម័យ ទៅលើ​លិង្គ​ទេនោះ (​មិន​បាន​លាង​សម្អាត​) អាចម៍​លិង្គ​នេះ នឹង​ទាក់ទាញ​បាក់តេរី និង​បង្ក​ជា​ក្លិនស្អុយ ហើយ​ឆ្លង​រោគ​ទៀត​។

​ផ្សិត​នៅ​លិង្គ​
​នរណា​និយាយថា ការបង្ក​រោគ​ផ្សិត កើតឡើង​តែ​លើ​មនុស្ស​ស្រី​? បុរស​ក៏​អាច​កើត​ជំងឺ​នេះ​ដូចគ្នា​ដែរ ជាពិសេស អ្នក​ដែល​មិន​មាន​អនាម័យ​តែម្តង​។ រឿង​នេះ​មិន​ត្រឹម​តែ​បង្ក​ជា​ក្លិនស្អុយ​ទេ តែ​ក៏​នាំ​ឲ្យ​ឈឺចាប់ និងរ​មាស់​បាន​ដែរ​។

​បែក​ញើស​
​បញ្ហា​ក្លិន​ខ្លួន គឺ​វា​មិន​លើកលែង​តំបន់​ប្រដាប់ភេទ​ឡើយ ហើយ​លិង្គ​ដែល​បែកញើស​បែបនេះ ក៏​មិន​អាច​លាក់បាំង ក្លិន​មិន​ល្អ​របស់​វា​ដែរ​បើ​សិន​ជា​អ្នក​មិន​បាន​លាង​សម្អាត​វា​រាល់ថ្ងៃ​។​

​ជំងឺ​កាមរោគ​
​ជំងឺ​កាមរោគ​ដូចជា ជំងឺ​ប្រមេះទឹកបាយ ឬ​ប្រមេះ​ទឹកថ្លា ក្រៅពី​ហូរ​ទឹករំអិល​ពី​ក្បាល​លិង្គ វា​ក៏​អាច​បង្ការ​ក្លិន​អាក្រក់​ដល់​លិង្គ​បានដែរ​។

​ស្បែក​ស្ងួត​
​ខណៈពេល​ដែល​មាន ការ​កកកុញ​ទឹករំអិល​ច្រើន នាំឲ្យ​កើត​ជា​ក្លិនស្អុយ​ដល់​លិង្គ​នោះ រឿង​ដូច​គ្នា​ដែរ​នោះ​គឺថា លិង្គ​ដែល​ស្ងួត​ពេក ក៏​មាន​ក្លិន​ដែរ​។ កង្វះ​ជាតិ​រំអិល នឹង​ធ្វើ​ឲ្យ​ស្ងួត ស្បែក​គ្រប​ក្បាល​លិង្គ ហើយ​ទាក់ទាញ​មេរោគ​ទៀត ព្រមទាំង​មាន​ក្លិនឆ្អាប​ដូច​ត្រី​ផងដែរ​។

​ស្លៀកខោ​ទ្រនាប់​តឹកៗ​
​នេះ​ហើយ​ជា​បញ្ហា​ដ៏​ធំ​មួយ សម្រាប់​យុវវ័យ​ភាគច្រើន ព្រោះថា​ខោ​ទ្រនាប់​ដែល​តឹងៗ អាច​នាំ​ឲ្យ​បែកញើស សើ​ម និង​ទាកទាញ​បាក់តេរី បង្ក​ក្លិន​អា​សោច​ដល់​លិង្គ ហើយ​ក៏រ​មាស់​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។