ញ៉ាំ​តែ​បៃតង ក្នុងពេល​បំបៅ​ដោះកូន មាន​សុវត្ថិភាព​ទេ​?

ញ៉ាំ​តែ​បៃតង ក្នុងពេល​បំបៅ​ដោះកូន មាន​សុវត្ថិភាព​ទេ​?

​តើ​អ្នក​ចង់​បំបាត់​ភាព​ហើម ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ​ទេ​? អឺចឹង គួរតែ​ញ៉ាំ​តែ​បៃតង​មួយ​ពែង​ទៅ​។ តើ​អ្នក​ធុញ​ទ្រាន់ នឹង​ការ​ញ៉ាំ​ទឹក ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ចង់​ថែរក្សា​ការ​ញ៉ាំ​ទឹក​ដែរ​ទេ​? ចូរ​ធ្វើការ​ក្រេប​រសជាតិ តែ​បៃតង​បន្តិច​ម្តងៗ​មួយ​ពែង​ទៅ ពិតជា​ល្អ​ខ្លាំងណាស់​។

​តើ​អ្នក​ចង់​បំបាត់ ការ​គេង​មិន​លក់​ពេលយប់ និង​មាន​អារម្មណ៍​ស្រស់ស្រាយ និង​សកម្ម​រាងកាយ នៅ​ព្រឹក​ឡើង​ដែរ​ទេ​? រឿង​ដំបូង​គេ ដែល​អាច​ធ្វើ​បាន​ចំពោះ​ខ្ញុំ​នោះ គឺ​ញ៉ាំ​តែ​បៃតង​។

​ចាប់​ពី​ជួយ​សម្រក​ទម្ងន់ រហូត​ដល់​ជួយ​ឲ្យមាន​កម្លាំង​មក ស្ត្រី​បំបៅ​ដោះកូន ច្រើន​តែ​ចង់​ញ៉ាំ​តែ​បៃតង ច្រើន​ជាង​ភេសជ្ជៈ​ផ្សេងៗ​ទៀត ដែល​មាន​ប្រយោជន៍ ចំពោះ​សុខភាព​ដែរ​។ ប៉ុន្តែ តើ​តែ​បៃតង នឹង​ផ្តល់​សុខភាព​ដល់​ម្តាយ និង​កូន​ដែរ​ទេ នៅពេល​ម្តាយ​ញ៉ាំ​វា ក្នុងពេល​បំបៅ​ដោះកូន​អឺចឹង​?

​នៅពេល​យើង​និយាយ​អំពី ការ​ញ៉ាំ​តែ​បៃតង ក្នុងពេល​បំបៅ​ដោះកូន ចូរ​ចាំ​ថា គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​។ ភាគច្រើន ស្ត្រី​បំបៅ​ដោះកូន ត្រូវ​បាន​ណែនាំ​ថា មិនគួរណា​ញ៉ាំ​តែ​បៃតង ច្រើន​ជាង​មួយ​ទៅ​ពី​រពែង​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ នេះ​ដោយសារ​តែ តែ​បៃតង មាន​ជាតិ​កាហ្វេ​អ៊ី​ន ដែល​ប៉ះពាល់​ទៅលើ​របៀបរបប នៃ​ការ​គេង​របស់​កូន ព្រោះ​វា​អាច​ឆ្លង​ចូលទៅ​ក្នុង​ចរន្តឈាម និង​ចូល​ដល់​ទឹក​ដោះ ដែល​បំបៅកូន​ដែរ​។ ម្យ៉ាងវិញទៀត ការកាត់បន្ថយ​ការ​ញ៉ាំ​តែ​បៃតង ប្រហែល​ជា​ជួយ​បង្ការ​ការ​ខ្សោះ​ជាតិ​ទឹក ដែល​ដោយសារតែ​វា មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់​ដែរ​។

​ករណីខ្លះ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ត្រូវបាន​គេ​ស្គាល់​ថា ធ្វើឲ្យ​បង្អាក់​ការលូតលាស់​របស់​ទា​រក​បាន​។ នៅពេល​ញ៉ាំ​ច្រើន រហូត​ដល់​លើសពី ៣ ទៅ ៤ ពែង​ក្នុង​មួយថ្ងៃ ការលូតលាស់​ទាំងអស់ នឹង​រង​ការប៉ះពាល់​។ វា​អាច​ធ្វើឲ្យ​កូនកើត​មកមិនគ្រប់​ទម្ងន់ បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ច្រើន បូករួម​នឹង​ការ​គេង​មិន​លក់​ទៀត​។ មួយវិញទៀត គេ​រកឃើញ​ថា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន អាច​ប៉ះពាល់​ដល់​រង្វាស់​រង្វង់​ក្បាល និង​ប្រវែង​ឆ្អឹង​របស់​ក្មេង​ទៀត ដូច្នេះ វា​អា​ក៏​អាច​ប៉ះពាល់ ដល់​ការលូតលាស់​របស់​ទារ​ក​ដែរ​។ ក្រៅពីនេះ វា​អាច​បង្ក​ជាការ​រលាក និង​បង្កើន​សកម្មភាព​របស់​ពោះវៀន​ខ្លាំង ក្នុងពេល​បំបៅ​ដោះកូន​។ ដូច្នេះ យក​ល្អ គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​តែ​បៃតង ឬ​ជំនួស​វា ដោយ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ៗ​វិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។