​ខ្ញុំ​គួរ​ហាត់ប្រាណ​ច្រើន​ប៉ុណ្ណា ទើប​ស្រក​ទម្ងន់​បានសម្រេច​?

​ខ្ញុំ​គួរ​ហាត់ប្រាណ​ច្រើន​ប៉ុណ្ណា ទើប​ស្រក​ទម្ងន់​បានសម្រេច​?

​តើ​អ្នក​គួរតែ​ហាត់ប្រាណ​ញឹកញាប់​ប៉ុណ្ណា​ទៅ ទើប​អាច​សម្រក​ទម្ងន់​បានសម្រេច​? អ្នកជំនាញ​ខាង​ហាត់ប្រាណ បានឲ្យដឹងថា ពេលវេលា​ដែល​អ្នកចំណាយ ក្នុងពេល​ហាត់ប្រាណ​ជា​រៀង​រាល់​សប្តាហ៍​អាច​កំណត់​បាន នូវ​ភាពជោគជ័យ នៃ​ការ​សម្រក​ទម្ងន់​អ្នក​បាន​។

​បើសិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់ អ្នក​គួរតែ​ហាត់ប្រាណ​ច្រើន​បែប​នេះ​
​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា ការ​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​រាងកាយ​ក្នុង​កម្រិត​មធ្យម​ពី ១៥០ ទៅ ២៥០ នាទី​ក្នុង​មួយ​សប្តាហ៍ គឺ​មាន​ប្រសិទ្ធភាព​ណាស់ ក្នុងការ​សម្រក​ទម្ងន់​។ ខណៈពេល​ដែល​អ្នក​ធាត់ និង​ធាត់​ជ្រុល​ទំនងជា​ចង់​សម្រក​ទម្ងន់​ច្រើន​នោះ ពួក​គេ​គួរតែ​ហាត់ប្រាណ យ៉ាងហោចណាស់ ២៥០ នាទី​ក្នុង​មួយ​សប្តាហ៍​។ ការធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ច្រើន ជាង ២៥០ នាទី​ក្នុង​មួយ​សប្តាហ៍​អាច​ផ្តល់​នូវ​ការ​សម្រក​ទម្ងន់ យ៉ាង​គួរឲ្យកត់សម្គាល់​។
​ម្យ៉ាងវិញទៀត ការ​ហាត់ប្រាណ​មួយ​ថ្ងៃ ៥០ ទៅ ៦០ នាទី ចំនួន ៦ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ក្នុងការ​សម្រក​ទម្ងន់​។ ពេលវេលា​នៃ​ការ​ហាត់ប្រាណ​ទាំងនេះ នឹង​ជួយ​បង្កើតបាន​ជា​ការរំលាយ​ជាតិ​ខ្លាញ់​។

​អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែមាន​ទម្លាប់​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​។ នៅពេល​ការ​ហាត់ប្រាណ ក្លាយទៅជា​ទម្លាប់​ការងារ​ប្រចាំ​ថ្ងៃ​អ្នក​ហើយ​នោះ អ្នក​ក៏​ទំនង​ជា​ធ្វើ​វា ដោយ​មិន​ដឹង​ខ្លួន​ថា​ខ្ជិល​ដែរ​។

​បើសិនជា​អ្នកការ​ហាត់ប្រាណ​ច្រើន​បែប​នេះ ស្តាប់​ទៅ​គ្រប់គ្រាន់ ធ្វើឲ្យ​អ្នកអ​ស់​កម្លាំង​នោះ អ្នក​ក៏​មិនចាំបាច់​ហាត់​រាល់ថ្ងៃ​ដែរ ប៉ុន្តែ អ្នក​អាច​សម្រាក​មួយថ្ងៃ​ពីរ​បាន អាច​មួយ​ថ្ងៃ​ហាត់ មួយ​ថ្ងៃ​សម្រាក ឬ​យ៉ាងហោចណាស់ ក៏​មាន​ពេលវេលា​បី​ថ្ងៃ ក្នុងការ​ហាត់ប្រាណ​ក្នុង​មួយ​សប្តាហ៍​ដែរ​។
​ការ​ហាត់ប្រាណ​នេះ មិនមែន​តម្រូវ​ឲ្យ​អ្នក ហ្វឹកហាត់​ដូច​កីឡាករ​អូឡាំពិក​ទេ តែ​វា​ជា​ការបង្កើត​ជា​ទម្លាប់រ​បស់​រាងកាយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ដែល​ជ្រើសរើស​យក ការ​ហាត់ប្រាណ ៦ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ទំនង​ឆាប់​បង្កើតបាន​ជា​ទម្លាប់ និង​ឆាប់​ស្រក​ទម្ងន់​ជោគជ័យ ជាង​អ្នក​ហាត់ប្រាណ​តែ ៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។