ម្ទេស​ពណ៌​បៃតង មាន​ប្រយោជន៍​ដល់​ម្លឹង​ផង !!!

ម្ទេស​ពណ៌​បៃតង មាន​ប្រយោជន៍​ដល់​ម្លឹង​ផង !!!

​ម្ទេស គឺជា​គ្រឿងផ្សំ​បង្កើត​រសជាតិ​ហឹរ​ដ៏​ល្អ​មួយ សម្រាប់​ម្ហូប​គ្រប់​ប្រភេទ ជាពិសេស បុកល្ហុង​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ម្ទេស​ដែល​យើង​លើក​មក​និយាយ​នាពេលនេះ គឺ​ម្ទេស​ពណ៌​បៃតង ព្រោះ​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ដឹង​អំពី​គុណប្រយោជន៍​របស់​វា ចំពោះ​សុខភាព​។ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ការបង្ហាញ អំពី​គុណសម្បត្តិ​បន្លែ មួយ​ប្រភេទ​នេះ​ដូចតទៅ ៖

​បង្ការ​ជំងឺមហារីក​
​ម្ទេស​ពណ៌​បៃតង ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ជាច្រើន ដែល​អាច​ជួយ​ការពារ​រាងកាយ ពី​រ៉ាឌីកាល់​សេរី ដូច្នេះ អ្នក​ក៏មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ការពារ​ពី​ជំងឺមហារីក និង​ទប់ស្កាត់​ភាព​ចាស់​ជាង​វៃ​ផងដែរ​។

​សុខភាព​ផ្លូវ​រំលាយ​អាហារ​
​ម្ទេស​ពណ៌​បៃតង ផ្ទុក​ទៅដោយ​ជាតិ​សរសៃ ដែល​ជួយ​ឲ្យ​ពោះវៀន មាន​សុខភាព​ល្អ និង​លាង​សម្អាត​ពោះវៀនធំ​បាន​ទៀត​ផង​។ ជាតិ​សរសៃ គឺជា​សារធាតុ​ដ៏​សំខាន់ សម្រាប់​បោស​ស្អាត​កាក​សំណល់ និង​លុបបំបាត់ បញ្ហា​នៃ​ការ​ធ្វើ​ចលនា​របស់​ពោះវៀន និង​បង្ការ​ការ​ទល់លាមក​បាន​យ៉ាង​ល្អ​។

​សុខភាព​ភ្នែក​
​វីតាមីន A គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ របស់​ម្ទេស​ពណ៌​បៃតង ដូច្នេះ វា​ក៏​ល្អ​ក្នុង​ការថែរក្សា​សុខភាព​ភ្នែក​របស់​យើង​ដែរ​។

​ប្រឆាំង​ការ​រលាក​
​ការសិក្សា​ថ្មី​មួយ បានបង្ហាញ​ថា របប​អាហារ​មាន​ម្ទេស​ហឹរ​ច្រើន អាច​ជួយ​កាត់បន្ថយ ការ​ប្រឈម​ជំងឺមហារីក​។ នេះ​ដោយសារ​តែ​វា មាន​សារធាតុ Capsaicin ដែល​ទៅ​បន្ថយ​ការលូតលាស់ របស់​កោសិកា​ជំងឺមហារីក​គ្រាប់​ឈាម​ស និង​បង្ការ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។

​ប្រភព​ជាតិ​ដែក​
​ម្ទេស​ពណ៌​បៃតង ជា​ប្រភព​ជាតិ​ដែក​ដ៏​ល្អ​មួយ​។ ជាតិ​ដែក​ជួយ​បង្កើន​ចំនួន​អេ​ម៉ូគ្លូ​ប៊ីន ដែល​បង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន​ដល់​រាងកាយ និង​ជួយ​ប្រឆាំង​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​។

​ប្រភព​ជាតិ​រ៉ែ​ដ៏​ល្អ​
​ម្ទេស មាន​ជាតិ​រ៉ែ​ល្អៗ​ជាច្រើន ដូចជា ម៉ង់​ហ្គា​ណេ​ស ប៉ូ​តា​ស្យូម ដែក និង​ម៉ាញ៉េ​ស្យូម​។ ប៉ូ​តា​ស្យូម​ជួយ​ដល់​ការគ្រប់គ្រង​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​។ ម៉ង់​ហ្គា​ណេ​ស ដើរតួនាទី​ជា Co-factor សម្រាប់​អង់ស៊ីម​អង់​ទី​អុក​ស៊ីដង់​។

​ផ្តល់​ស្បែក​មាន​សុខភាព​ល្អ​
​ម្ទេស​ពណ៌​បៃតង មាន​វីតាមីន E ដែរ ក្នុង​ការបង្កើត​ជា​ជាតិ​ប្រេង ធម្មជាតិ​ដល់​ស្បែក​។ ការ​ញ៉ាំ​អាហារ​ហឹរ​ច្រើន នឹង​ជួយ​ឲ្យ​ស្បែក​កាន់តែ​ស្អាត​។

​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
​ម្ទេស​ពណ៌​បៃតង ជា​ប្រភព​ដ៏​ល្អ​មួយ របស់​វីតាមីន C ដែល​អាច​ជួយ​ពង្រឹង ដល់​ភាពរឹងមាំ​របស់​ប្រព័ន្ធ​ភាពស៊ាំ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ បាន​ច្រើន​ប្រភេទ​តាម​បែប​ធម្មជាតិ​។

​ជំរុញ​ដល់​ផ្លូវចិត្ត​
​អាហារ​ហឹរ​ជួយ​ឲ្យមាន​អារម្មណ៍ល្អ ព្រោះ​វា​នឹង​បញ្ចេញ​សារធាតុ Endorphins ទៅ​ក្នុង​ខួរក្បាល​ដែល​ជួយ​ថែរក្សា​អារម្មណ៍ឲ្យ​នៅ​ល្អជាប់​។ បើសិន​ជា​អ្នក​កំពុងតែ​សប្បាយ​ចិត្ត ក្រោយ​ពី​ញ៉ាំ​អាហារ​ហឹរ​រួច ចូរ​ព្យាយាម​ញ៉ាំ​ទៀត​ទៅ​។

​សម្រក​ទម្ងន់​
​ម្ទេស​ប្លោក​ពណ៌​បៃតង នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​។ វា​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន តាមរយៈ​ការបង្កើន​ការរំលាយ​អាហារ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។