អាហារ​៥​ប្រភេទ​អាច​​កម្ចាត់​​ក្លិន​ខ្លួន​​​មិន​ល្អ​

មនុស្សមួយចំនួន តែងជួបបញ្ហាក្លិនខ្លួនមិនល្អ ហើយបានប្រើគ្រឿងក្រអូបដើម្បីជួយទប់ស្កាត់ ប៉ុន្តែវាមិនមែនជាវិធីត្រឹមត្រូវក្នុងការលុបបំបាត់ក្លិបនោះ ឡើយ។ ផលិតផលដែលមានក្លិនក្រអូប ឬទឹកអប់ មានសារធាតុបង្កគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពក្នុងរយៈពេល វែងទៅវិញ។ វិធីដ៏ត្រឹមត្រូវមួយ គឺអ្នកគួរបរិភោគអាហារ៥ប្រភេទខាងក្រោមនេះ ព្រោះវាអាចកម្ចាត់ក្លិនមិនល្អចេញពីខ្លួន៖

១. អាហារបែបធម្មជាតិ (បន្លែ ផ្លែឈើ)
ការទទួលទានបន្លែផ្លែឈើឲ្យបានច្រើន នឹងជួយបញ្ហានេះបាន ព្រោះវាមានផ្ទុកជាតិសរសៃ និងអង់ស៊ីមច្រើន ដែលអាចប្រឆាំងនឹងប្រតិកម្មអុកស៊ីតហើយវាក៏អាចជួយឲ្យប្រិយមិត្តមានក្លិនល្អពីធម្មជាតិផងដែរ។ នេះគឺជាជំហានដំបូងក្នុងការបំបាត់ក្លិនខ្លួន។

២. ជាតិស័ង្កសី
ការទទួលទានម្ហូបអាហារដែលសម្បូរជាតិស័ង្កសី ក៏ជាវិធីជួយកាត់បន្ថយក្លិនខ្លួនបានដែរ។ សូមព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅទឹកដោះគោជូរ សាច់ និងអាហារសមុទ្រ ព្រោះពួកវាផ្ដល់នូវជាតិស័ង្កសីគ្រប់គ្រាន់ឲ្យរាងកាយ។

៣. ទឹកដោះគោជូរ
ការទទួលទានទឹកដោះគោជូរ នឹងជួយឲ្យរាងកាយរបស់អ្នកប្រឆាំងនឹងបាក់តេរីក្នុងពោះវៀន ដែលអាចជួយបំបាត់ក្លិបខ្លួនបាន។

៤. វីតាមីន B
ការញ៉ាំអាហារដែលមានជាតិវីតាមីន B ក៏ជាវិធីកម្ចាត់ក្លិនខ្លួនបានល្អដែរ។ អាហារប្រភេទនេះ មានដូចជា ស៊ុត សាច់ជ្រូក សាច់ត្រីជាដើម។

៥. ទឹកមូលហេតុចម្បងដែលធ្វើឲ្យមានក្លិនមិនល្អ គឺបណ្ដាលមកពីខ្វះជាតិទឹក។ ដូចនេះ អ្នកត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់រៀងរាល់ថ្ងៃ។ ទឹកអាចជួយអ្នកបញ្ចេញជាតិពុលពីក្នុងខ្លួនមនុស្ស ដោយយ៉ាងហោចណាស់ អ្នកត្រូវផឹកទឹកមួយថ្ងៃយ៉ាងតិចពីរ ទៅបីលីត្រដែរ៕

ប្រភព៖ iknow

  • អាហារ​៥​ប្រភេទ​អាច​​កម្ចាត់​​ក្លិន​ខ្លួន​​​មិន​ល្អ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: