គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!

Videos


បើគិតមកដល់ពេលនេះ អតីតតារារូបស្រស់ គឹម លីហ្សា មានផ្ទៃពោះប្រមាណជាបួនខែកន្លះ តែយ៉ាងណានាងមិនទាន់បានទៅពិនិត្យមើលភេទថា ជាកូនប្រុសឬស្រីឡើយ ។ គឹម លីហ្សា បានអះអាងថា កូនដំបូងប្រុស ក៏បាន ស្រីក៏បាន ស្រលាញ់ដូចគ្នា ។ សំខាន់សុំអោយកូនកើតមកមានសុខភាពល្អគឺគ្រប់គ្រាន់ សម្រាប់នាង ។ 

គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!

ថ្មីៗនេះ គឹម លីហ្សា បានថតបង្ហាញរូបភាពផ្ទៃពោះរបស់នាងបង្ហាញមិត្តភក្តិតាមហ្វេសប៊ុក ។ទោះបីជាកំពុងមានផ្ទៃពោះក្តី តែគេបានកត់សំគាល់ឃើញនាងនៅតែមានសម្រស់ស្រស់ស្អាតមិនស្រកស្រុតឡើយ ។ ក្នុងនោះគេបានឃើញផ្ទៃពោះរបស់នាងធំស្ទើរមិនជឿថា គក៌ នៅក្នុងផ្ទៃរបស់នាង ទើបតែមានអាយុបួនខែកន្លះនោះទេ ។ មានការសួរនាំពីមិត្តភក្តិថា តើនាងពរពោះកូនភ្លោះមែនទេ? គឹម លីហ្សា បានប្រាប់ថា នាងបានមើលអេកូហើយកូន តែមួយទេ ។ប៉ុន្តែពេលនេះមិនទាន់ដឹងថា ភេទស្រីឬប្រុសឡើយ ។ រង់ចាំប្រាំខែ ទើបពិនិត្យម្តងទៀត ។ សម្រាប់នាង និង ស្វាមីមិនថា កូនប្រុសឬស្រី នោះទេគឺស្រលាញ់ដូចគ្នា កូនទីមួយប្រុសក៏បានស្រីក៏បាន ។

គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!

សព្វថ្ងៃ គឹម លីហ្សា មិនសូវជាមានសុខភាពល្អប៉ុន្មានឡើយ ដោយនាងឧស្សាហ៍ផ្តាសាយ ហើយ ពេលខ្លះនាងមានជំងឺប្រចាំកាយ ដែលជាជំងឺហឺត ។ តែយ៉ាងណានាងបានមើលថែទាំសុខភាពតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ។ នាងសង្ឃឹមថា កូនរបស់នាង និង មានសុខភាពល្អប្រសើរនៅពេលកើតមក ។ សព្វថ្ងៃ គឹម លីហ្សា កំពុងរស់នៅយ៉ាងមានសុភមង្គល និង ទទួលបានការស្រលាញ់ថា្នក់ថ្នមពី សំណាក់ស្វាមី និង ក្រុមគ្រួសារ៕ ចេនី

គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!
គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!
គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!
គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!
គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!
គឹម លីហ្សា ៖ កូនប្រុស ​ឬ​ កូន​ស្រី​ស្រលាញ់​ដូចគ្នា​សំខាន់​សុខភាព​ល្អ​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត