តារាសម្តែងស្រីវ័យក្មេង និងសាច់សខ្ចី ម្នាក់នេះអាចជា មិត្តស្រីថ្មីរបស់ Justin Bieber (មានវីដេអូ)

បរទេស៖ នាពេលថ្មីៗនេះ តារាចម្រៀងលំដាប់ពិភពលោក Justin Bieber ត្រូវបានទស្សនាវដ្តី និងទំព័រកាសែតជាច្រើន ធ្វើការចុះផ្សាយពីរូបគេ ក្រោយពីមានការប្រទះឃើញ ភាពល្អូកល្អឺន និងការដើរលេងជាមួយគ្នា រវាងតារារូបនេះ និងតារាសម្តែងស្រីដ៏ល្បីម្នាក់ទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងដ៏ល្បី Justin Bieber ត្រូវបានគេជឿជាក់ថា កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាសម្តែងស្រី នៅក្នុងភាពយន្តរឿង “Transformers” គឺនាង Nicola Peltz ក្រោយពីពួកគេទាំង២នាក់ ទៅបរិភោគអាហារពេលល្ងាចរួមគ្នា នៅភោជនីយដ្ឋាន Maestro’s Steakhouse ឯទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ។ 

ក្នុងនោះដែរ ក៏មានរបាយការណ៍ជាច្រើន បង្ហាញាថា តារាទាំង២រូបនេះ អាចមានទំនាក់ទំនងនឹងគ្នា មួយរយៈពេលមកហើយ ដោយទើបតែពេលថ្មីៗនេះ ពួកគេធ្វើការបង្ហាញជាសាធារណៈប៉ុណ្ណោះ។

ងាកមកកាន់ តារាចម្រៀង Selena Gomez ដែលគ្រប់គ្នាបានដឹងហើយថា នាងគឺជាអតីតមិត្តស្រី ដ៏ផ្អែមល្ហែមជាមួយនឹង តារាចម្រៀងវ័យ២២ឆ្នាំ ដែលជាម្ចាស់បទ “Sorry” គឺ Justin Bieber នាពេលថ្មីៗនេះ បានលើកឡើងថា នាងកំពុងតែព្យាយាម ស្វែងរកមិត្តប្រុសថ្មីម្នាក់ទៀត បើទោះជាអារម្មណ៍របស់នាង លែងមានទំនុកចិត្តលើ បុរសយ៉ាងណាក្តី ពោលគឺក្រោយពីបែកគ្នាជាមួយ អតីតមិត្តប្រុស ដែលធ្លាប់ស្រលាញ់គ្នា ហើយបែកគ្នា ហើយស្រលាញ់គ្នាវិញ ក្នុងរយៈពេល៥ឆ្នាំ។

ទោះជាយ៉ាងណាក្តី Selena ក៏បានលើកឡើង បន្តទៀតថា “ពេលនេះខ្ញុំមានភាពរីករាយ នៅក្នុងជីវិតរបស់ខ្ញុំហើយ មិនថាជារឿងការងារ ឬក៏រឿងបុគ្គលនោះឡើយ ហើយអ្វីដែលខ្ញុំ កំពុងតែព្យាយាមធ្វើនោះ គឺធ្វើយ៉ាងណាកុំឲ្យស្រមោលខ្មៅ នៃរឿងរ៉ាវអតីត មកគ្របដណ្តប់នៅលើខ្ញុំ បន្តទៀត។ ខ្ញុំនឹងធ្វើខ្លួនឯងឲ្យរឹងម៉ាំ ជាងពេលកន្លងមក”។ 

គូសបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហាថ្មីរបស់ Justin Bieber បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកគាំទ្រគេផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែគេរំពឹងទុកថា Justin នឹងអាចត្រលប់ទៅត្រូវរ៉ូវគ្នាវិញ ជាមួយនឹង Selena ដោយសារតែរូបគេ បានចេញបទចម្រៀង “Sorry” ដែលអាចមានអត្ថន័យបង្កប់ ទៅដល់ការលួងលោមចំពោះ Selena Gomez៕

រូបភាពផ្សេងៗទៀតរបស់ Justin Bieber និងនាង Nicola Peltz៖

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ កាលពីពេលកន្លងទៅ តារាចម្រៀងស្រីវ័យក្មេង នាង Selena Gomez បានធ្វើឲ្យ អ្នកនិយមលេងអ៊ីនធឺណែត ឡើងកំដៅភ្នែកយ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចេញ រូបថតស៊ីអារម្មណ៍ចំនួន ៧សន្លឹក ដែលមើលទៅ ពិតជាគួរឲ្យទាក់ទាញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតចំនួន ៧សន្លឹក ដែលតារាចម្រៀងស្រី វ័យ២៣ឆ្នាំ នាង Selena Gomez ទើបតែបញ្ចេញ នាពេលថ្មីៗនេះ គឺជារូបថត ដែលនាងថតឲ្យទស្សនាវដ្តី GQ Magazine របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ រូបថតទាំង ៧សន្លឹកនោះ បានបង្ហាញឲ្យឃើញ ពីភាពស្រស់ស្អាត និងសិចស៊ី របស់តារាស្រី សញ្ជាតិអាមេរិក នាង Selena Gomez ជាមួយនឹង ស្ទីលលេងខ្លួន បែបខើចលើខើចក្រោម ដែលមើលទៅ ពិតជាគួរឲ្យស្រលាញ់ និងចាប់អារម្មណ៍៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload