ក្រុមជម្រើសជាតិ សាកជើងជាមួយព្រះខ័នរាជស្វាយរៀង ល្ងាចនេះ មុនប៉ះទីម័រ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​​​​ប្រកួត​ដក​ស្រង់​បច្ចេក​ទេស​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជស្វាយ​រៀង នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៥:៣០ ថ្ងៃ​សុក្រ​នេះ មុន​ពេល​​ក្រុម​តំណាង​កម្ពុជា​មួយ​នេះ ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិជាមួយ​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត នា​ល្ងាចម៉ោង​៧ ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ។
khsoc
khsoc1
​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្លិប​ក្នុង​ស្រុក​នេះ នឹង​មិន​មាន​វត្ត​មាន​កីឡាករ​ ងយ ស្រ៊ីន សុះ ស៊ូហណា និង ឆេង ម៉េង របស់​ណាហ្គាវើល នោះ​ទេ ព្រោះ​​អ្នក​ទាំង​៣​នេះ​បាន​ចាប់​បេសកកម្ម​ទៅ​ជួប​ក្លិប​របស់​ខ្លួន ក្នុង​ការ​ប្រកួត RHB Singapore Cup 2016 នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹងត្រូវ​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ស្អែក​នោះ រីឯ​​ខ្សែ​ប្រយុទ្ធ​មុខ​ស្រស់ ប្រាក់ មុន្នីឧត្តម របស់​ព្រះខ័ន​រាជស្វាយ​រៀង ដែល​កំពុង​មាន​រហួស​ជាប់​ខ្លួន ក៏​អាច​នឹង​មិន​បាន​លេង​ផង​ដែរ។
khsoc2
khsoc3
ចំពោះ​សមាជិកចំនួន​២២នាក់​ទៀត អាច​នឹង​ត្រូវ​ដាក់​ឲ្យ​លេង​ទាំង​អស់​គ្នា ដើម្បី​វាស់ស្ទង់​កម្រិត​បច្ចេក​ទេស មុន​ពេល​ឈាន​ទៅជួប​ក្រុម​ទី​ម័រ​ខាង​កើត នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ហើយ​បន្ទាប់​ពី​​ការ​ប្រកួតមិត្ត​ភាព​ទាំង​២​នេះ កីឡាករ​៣​នាក់ ក្នុង​ចំណោម​អ្នក​ទាំង​២៦ នឹង​ត្រូវ​ធ្វើ​ការ​ជម្រុះ​ចោល ដោយ​ទុក​ត្រឹម​២៣​នាក់​ប៉ុណ្ណោះ សម្រាប់​ចេញ​ទៅ​ប្រកួត​ជម្រុះ​ជា​បឋម​​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ជាមួយ​ក្រុម​ឆាយនីសតៃប៉ិ ដោយ​​ការ​ប្រកួត​ជើង​ទី១ ធ្វើ​នៅ​កោះ​ឆៃនីសតៃប៉ិ ​ថ្ងៃ​ទី២ ខែ​មិថុនា ហើយ​ជើង​ទី២ ធ្វើ​ពហុកីឡដ្ឋាន​ជាតិ ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦៕
khsoc4
mm1