K-Tigers ក្រុមតៃក្វាន់ដូល្បី ប្រចាំកូរ៉េ តុបតែងឈុត DeadPool រាំតាមផ្លូវផ្អើលអស់ទីក្រុងសេអ៊ូល!! (មានវីដេអូ)

កូរ៉េខាងត្បូង៖ K-Tigers គឺជាក្រុមតៃក្វាន់ដូ ដែលល្បីបំផុតនៅប្រទេសកូរ៉េខាងត្បូង។ ក្រុមតៃក្វាន់ដូមួយនេះខុសប្លែក ពីក្រុមដែលហាត់តៃក្វាន់ដូផ្សេងៗឯទៀត ត្រង់ក្រុម នេះ ពួកគេតែងតែចូលចិត្តរាំតាម(Dance Cover)បទចម្រៀងKpop ថ្មីៗល្បីៗដែលមានក្បាច់រាំខ្លាំងៗ ហើយពួកគេយកមកបំបែកក្បាច់រាំទាំងនោះ ចេញជាចង្វាក់រាំបែបក្បាច់គុនតៃក្វាន់ដូវិញ។

ទាំងនេះហើយដែលធ្វើឲ្យក្លិបតៃក្វាន់ដូរបស់ពួកគេ មានភាពល្បីល្បាញឡើងៗ រហូតដល់មានអ្នកគាំទ្រយ៉ាងច្រើនទូទាំងប្រទេសតែម្តង។

ជាការពិតណាស់ មិនថាយ៉ាងណា អ្វីដែលអស្ចារ្យជាងនេះទៀតនោះគឺ សមាជិកនៃក្រុមមួយនេះមិនមែនមានតែបុរសៗនោះទេ ប៉ុន្តែក៏មានទាំងនារីផងដែរ ហើយពួកគេសុទ្ធសឹងតែជាយុវវ័យក្មេងៗ និងមានសម្រស់ស្រស់ស្អាត សង្ហាថែមទៀតផង។

គួរឲ្យដឹងថា កាលពីប៉ុន្មានខែកន្លងទៅនេះ ក្រុមតៃក្វាន់ដូ K-Tigers បានសម្តែងក្បាច់រាំតាមដងផ្លូវ ឬហៅថា(Flash Mob) ដោយពួកគេ បានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ Deadpool បង្ហាញពីក្បាច់រាំBreak Dance លាយឡំនឹង ក្បាច់គុនតៃក្វាន់ដូ ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះ ទះដៃអបអរសាទរ និងរំភើបជាខ្លាំង។

ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានទស្សនិកជនមួយចំនួន ពួកគាត់មានភាពភ្ញាក់ផ្អើលនឹង ស្រៀវជំនួស ព្រោះតែ ក្បាច់រឡាតខ្លួនរបស់ពួកគេមានភាពអស្ចារ្យខ្លាំង ដែលធ្វើឲ្យអ្នកមើលស្ទើរតែទប់អារម្មណ៍មិនបាន។

ទស្សនាវីដេអូ ខាងក្រុមនេះទាំងអស់គ្នា៖

យ៉ាងណាមិញ ក្រៅពីនេះ ពួកគេក៏បានសម្តែងក្បាច់រាំជាច្រើនផ្សេងទៀត ដែលសុទ្ធតែល្បីៗ ដោយមានចំនួនអ្នកទស្សនាចុចមើលនៅលើ Youtube រហូតដល់រាប់លានដងឯណោះ។ ចំពោះវីដេអូខាងក្រោមនេះ គឺពួកគេបានលើកយកបទចម្រៀង របស់ក្រុមEXO មករាំ ដោយបានរួមបញ្ចូលការសម្តែងជាសាច់រឿងខ្លីៗ មើលទៅពិតជាជក់ចិត្តមែនទែន។ គួរបញ្ជាក់ថា វីដេអូមួយនេះ ត្រូវបានបង្ហោះតាំងពីឆ្នាំ២០១៤មកម៉្លេះ និងទទួលបានចំនួនចុចមើលយ៉ាងច្រើន៕

ខាងក្រុមនេះ សុទ្ធសឹងតែជាវីដេអូ ដែលពេញនិយមបំផុត មើលហើយចង់ហាត់ តៃក្វាន់ដូដែរ!!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload