Obama ក្លាយជាប្រធាធិបតីដំបូងដែលទៅទស្សនាទីក្រុងHiroshima នៅថ្ងៃសុក្រនេះ

ជប៉ុន​៖ ​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោកបារ៉ាក់​ អូបាម៉ា​ នៅថ្ងៃសុក្រនេះ​ ក្លាយទៅ ​ជាប្រធានាធិបតីដំបូង​បង្អស់​របស់អាមេរិក​ បន្ទាប់ពីការទំលាក់គ្រាប់បែក​នៅប្រទេសជប៉ុន​ កំឡុង​ខែសីហាឆ្នាំ ​១៩៤៥​ពោល​គឺ​ចុងសង្គ្រាមលោកលើកទីពីរ​។​លោកអូបាម៉ា​ ត្រូវបានគេរិះគន់​ពីមុនមកដែរ​ អំពីដំណើរមកកាន់ប្រទេសជប៉ុន​ត្រូវបានច្រានចោល ​ហើយពេលនេះឃើញថាលោកអូបាម៉ាបានមកដល់ប្រទេសជប៉ុនហើយ។​ មិនថាតែលោក ​Shinzo​ Abe​ទេ​ ដែលចង់ឃើញវត្តមានលោកបារ៉ាក់ អូបាម៉ា​ មកកាន់ប្រទេសជប៉ុន​ សូម្បី​ ប្រទេសជំ​វិញ​ពិភពលោក​ ក៏ចង់ឃើញ​បែបនេះដែរ​ ដើម្បីបង្ហាញអំពីទំនួលខុសត្រូវរបស់​ សហរដ្ឋអាមេរិក ទៅលើប្រទេសជប៉ុន ​ធ្វើយ៉ាងណា ​ដើម្បីលុបបំបាត់បញ្ហានុយក្លេអ៊ែរ ​ឱ្យអស់ ​ពីលើពិភពលោក​។​ប្រធានាធិបតី ​សហរដ្ឋអាមេរិក​ ស្ថិតនៅប្រទេសជប៉ុនចំនួន​ ២ថ្ងៃ​ ដើម្បីចូលរួមកិច្ចប្រជុំ កំពូល​ នៃក្រុម ប្រទេសទាំង៧ ​ដែលវាបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ​។​ នៅពេលដែលពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន​ លោកអូបាម៉ាបានផ្សព្វផ្សាយឱ្យមាននូវ ​ដំណើរទស្សនចរឱ្យ​បាន​ច្រើន ​មកកាន់ឩទ្យាន​ហ៊ីរ៉ូហ្សីម៉ា ​ក្នុងនោះឆន្ទះរបស់លោក​ធ្វើយ៉ាងណា​ ឱ្យពិភពលោកគ្មាននូវអាវុធនុយក្លេអ៊ែរ ​ហើយត្រូវចងចាំនូវជនរងគ្រោះទាំង​ អស់ដែលបានបាត់បង់អាយុជីវិតដោយសារតែសង្គ្រាម​។​​លោកបារ៉ាក់​​ អូបាម៉ា​ជាមួយនឹង ​​លោកហ្សិនហ្ស៉ូអាបេ​ Shinzo Abe ​បានប្រាប់សន្និសីទការសែតថា​​៖« ​កាលដែលពួកយើងមកកាន់ ​ទីក្រុងហ៊ីរ៉ូហ្ស៉ីម៉ានេះ​ វាជាកត្តិយសណាស់​បើនិយាយទៅដោយសារតែសង្គ្រាមលោកលើកទីពីរ​បានបញ្ចប់ទៅហើយ​ ហើយពួកយើងក៏ចង់ចែកចាយនូវ​ទស្សនះ​​ពិភព​លោក​ដោយ​មិនមាន​នូវអាវុធនូវក្លេអ៊ែរ»។​

Obama ក្លាយជាប្រធាធិបតីដំបូងដែលទៅទស្សនាទីក្រុងHiroshima នៅថ្ងៃសុក្រនេះ ដោយ៖ កញ្ញា
http://english.kyodonews.jp