ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំង​ចូលរួម​​ពិធី​បុណ្យសព​ លោក ​ម៉ម រិទ្ធី

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំង​ចូលរួម​​ពិធី​បុណ្យសព​ លោក ​ម៉ម រិទ្ធី

កំពង់ធំ ៖ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំព​ង់​ធំ និង​ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​អភិបាលរង និង​ឯកឧត្តម ឧត្តមសេនី​យ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួម​ទាំង​មេបញ្ជាការ​រង នាយទាហាន ៥០​រូប ចូលរួម​រំលែក​មរណៈ​ទុក របស់​ក្រុម​គ្រួសារ​សព​ លោក ម៉ម រិទ្ធី អាយុ​៦៧​ឆ្នាំ​ ដោយ​រោគ​ពាធ ដែល​ជា​អតីត​ប្រធាន​មន្ទីរ​បរិស្ថាន ​បាន​ចូលនិវត្តន៍​ ក្រោយមក​ក៏បាន​ធ្លាក់ខ្លួន​ឈឺ ដោយ​ជំងឺ​សម្ពាធ​ឈាម ​បណ្ដាល​ឲ្យ​ពិការ​មួយ​ចំហៀង​ខ្លួន​អស់​រយៈពេល​១០​ឆ្នាំ ហើយ​បាន​មរណភាព​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​។​

លោក​ឧត្តមសេនីយ៍​ត្រី សោម ស៊ុន បាន​ឲ្យ​ដឹង​ថា ការចូលរួម​រំលែក​ទុក្ខ​ដល់​សាច់ញាតិ ក្រុម​គ្រួសារ របស់​ លោក ​ម៉ម រិទ្ធី ដែល​ជា​បុគ្គល​ម្នាក់​ធ្លាប់​មាន​ស្នាដៃ បម្រើ​ជាតិ​មាតុភូមិ និង​ជា​បុគ្គល​ដ៏​ឆ្នើម​ម្នាក់​ពុះពារ ដើម្បី​ជាតិ​មាតុភូមិ ព្រមទាំង​បាន​ធ្វើ​ឲ្យ​មន្ត្រីរាជការ ប្រជាពលរដ្ឋ គោរព​ស្រឡាញ់​រាប់អាន ហើយ​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ ដែល​បាន​បាត់បង់​គាត់​នៅ​ពេល​នេះ ហើយក៏​ជា​ការ​ជូន​ដំណើ​រ​ចុងក្រោយ​ផង​ដែរ​។​

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ រួម​ទាំង​មន្ត្រីរាជការ កងកម្លាំង ​សិស្សានុសិស្ស​ជាច្រើន បាន​ចូលរួម​ដង្ហែ​សព​របស់​ លោក ម៉ម រិទ្ធី ទៅ​បូជា​នៅ​វត្ត​ក្រចាប់ ស្ថិតនៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដើម្បី​ជា​ការ​ដឹងគុណ​បំណាច់ ធ្លាប់​បាន​បម្រើ​ជាតិ​មាតុភូមិ។

ក្នុង​នោះ​ដែរ​ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ លោក ម៉ម រិទ្ធី ថែរក្សា​សុខភាព និង​គាំទ្រ​ឲ្យ​កូ​ន​ចៅ​បាន​ចូល​សាលារៀន ដើម្បី​ឲ្យ​ក្លាយជា​កូន​ល្អ មនុស្ស​ល្អ និង​ជា​ថ្នាក់ដឹកនាំ​ល្អ បម្រើ​ជាតិ​មាតុ​ភូមិ​នៅ​អនាគត​៕​