ពេជ្រ សោភា ចេញ​វីដេអូ​ បកស្រាយ​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ខណៈមានអ្នកបង្ហោះថា “ឈឺ​ធ្ងន់”

ពេជ្រ សោភា ចេញ​វីដេអូ​ បកស្រាយ​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ខណៈមានអ្នកបង្ហោះថា “ឈឺ​ធ្ងន់”



ភ្នំពេញ ៖ តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​ អ្នកនាង ពេជ្រ សោភា ដែល​ថ្មីៗ​នេះ​បង្ក​ការ ភ្ញាក់ផ្អើល​ និង​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​សម្រាប់​មហា​ជ​អ្នកគាំទ្រ​ ខណៈ​នៅ​សុខៗ​នាង​ត្រូវ​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ​ព្រោះតែ​ជំងឺ​ចាស់​ ឈាម​ស​ស៊ី​ឈាម​ក្រហម​រើ​ឡើងវិញ​។ ប៉ុន្តែ​ទន្ទឹមគ្នា​នឹង​ការ​ព្រួយ​បារម្ភ​នេះដែរ​ សា​ម៉ី​ខ្លួន​អ្នកនាង ពេជ្រ សោភា បាន​ចេញ​មុខ បញ្ជាក់​ប្រាប់​ថា នាង​ពិតជា​ឈឺ​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​ថៃ​មែន​ តែ​រហូត​ទល់​ពេលនេះ​ គឺ​មាន​សុខភាព​ធម្មតាទេ។

 

តាមរយៈ​ការ​បង្ហោះ​ឃ្លី​ប​វីដេអូ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ពី​សំណាក់​អ្នកនាង​ពេជ្រ សោ ភា បាន​លើក​ឡើង​ថា ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ពិតជា​ឈឺ​មែនហើយ​ជំងឺ​នេះ​ គឺ​មាន​យូរ​មកហើយ ​តែ​ពេល​ខ្លះ​ មិនបានមក​តាម​ការ​ណាត់​ជួប ​ពី​សំណាក់​ក្រុម​គ្រួ​ពេទ្យ​ ទើប​ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ពិបាក​ខ្លាំង​ និង​ប៉ះពាល់​ដល់​ការងារ​។ ម្យ៉ាងទៀត​​ខ្ញុំ​​មិនបាន​ដេក​ដួល​នៅ​លើ​គ្រែ ​ដល់​ថ្នាក់​ងើប​មិន​រួច​ដូច​មានការ​បង្ហោះ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើយ។

ពេជ្រ សោភា ចេញ​វីដេអូ​ បកស្រាយ​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ខណៈមានអ្នកបង្ហោះថា “ឈឺ​ធ្ងន់”

អ្នកនាង ពេជ្រ សោភា បាន​បញ្ជាក់​ថា រូបភាព​ទាំងនោះ​ គឺជា​រូបភាព​ចាស់​ ពេល​នាង​ថត​ MV ​ហើយ​រូប​មួយ​ទៀត​ គឺ​ជា​រូបភាព​ ដែល​នាង​ឈឺ​ នៅ​ឆ្នាំ​២០១៤​ ដែល​កាលនោះ​ធ្លាប់​ឈឺ​ធ្ងន់​ម្តង​ ដូច្នេះ​ហើយ​សុំ​មេត្តា​កុំ​យល់​ច្រឡំ​ និង​បន្ត​បង្ហោះ​ទៀត​ ព្រោះ​ពេលនេះ​ នាង​អាច​ដើរ​ និង​ច្រៀង​បាន​ គ្រាន់តែ​សុខភាព​ និង​កម្លាំង​រៀង​ខ្សោយ​បន្តិច​ ពុំ​មាន​កម្លាំង​ដូច​មុន​ទេ។

ពេជ្រ សោភា ចេញ​វីដេអូ​ បកស្រាយ​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ខណៈមានអ្នកបង្ហោះថា “ឈឺ​ធ្ងន់”

​អ្នកនាង ពេជ្រ សោភា ក៏បាន​ថ្លែង​ការ​អរគុណ​ ដល់​មហាជន និង អ្នកគាំទ្រ​ទាំងអស់​ ដែល​បាន​ព្យាយាម​ផ្ញើ​សារ​លើកទឹកចិត្ត​  និង​បារម្ភ​ស្រលាញ់​នាង​ ហើយ​មួយវិញទៀត​គ្រា​ដែល​ចូល​ពេទ្យ ​គឺ​តែង​បារម្ភ​ពី​កូន​ក្រុម​របស់​នាង​ មិន​ដឹង​ថា ​ត្រូវ​រៀន​ហាត់​សំឡេង​របៀប​ណា​ ឲ្យ​ត្រូវ​ជាមួយ​បទ​ចម្រៀង​របស់​ពួកគេ​ឡើង​។ ជា​មួយ​គ្នានេះ​នាង​ក៏បាន​បញ្ជាក់​បន្ថែម​ថា នាង​ពិតជា​ឈឺ​មែន​ហើយ​ជំងឺ​នេះ​មិនមែន​ទើបតែ​ឈឺ​នោះ​ទេ ​គឺ​ឈឺ​យូរ​ឆ្នាំ​មក​ហើយ​ ពោល​គឺ​ជា​ជំងឺ​ចាស់​របស់​នាង​ ដែល​ធ្លាប់​ឆ្លងកាត់​មក​ហើយ​។

ពេជ្រ សោភា ចេញ​វីដេអូ​ បកស្រាយ​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ខណៈមានអ្នកបង្ហោះថា “ឈឺ​ធ្ងន់”

តារា​ស្រី​អ្នកនាង ពេជ្រ សោភា បាន​បន្ត​ទៀត​ថា តាមរយៈ​រូប​ចាស់ៗ​របស់​នាង​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ ចែករំលែក​លើ​ហ្វេ​ស​ប៊ុ​ក​នេះ សូម​មហាជន​កុំ​មានការ​យល់​ច្រឡំ​ និង​ភ្ញាក់ផ្អើល​ទៀត​ព្រោះ​ពេលនេះ​ នាង​មាន​សុខភាព​ល្អជា​ធម្មតា​ទេ ​មិនមែន​ដូច​ការ​លើកឡើង​ថា ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មិន​អាច​ដើរ​ទៅ​ណា​មក​ណា ​មិនកើត​ឡើយ​នោះ​ទេ​៕

ពេជ្រ សោភា ចេញ​វីដេអូ​ បកស្រាយ​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ខណៈមានអ្នកបង្ហោះថា “ឈឺ​ធ្ងន់”