លោក​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន នាំ​យក​អាវ​ភ្លៀង​សម្ដេច​តេ​ជោ ចែក​ដល់​កងកម្លាំង​ ៥០០​នាក់​

លោក​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន នាំ​យក​អាវ​ភ្លៀង​សម្ដេច​តេ​ជោ ចែក​ដល់​កងកម្លាំង​ ៥០០​នាក់​

កំពង់ធំ ៖ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​នាំ​យក​អាវ​ភ្លៀង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​ប្រាំ​ផុត​លេខ ​ចែក​ជូន​ដល់​កងកម្លាំង តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចំនួន​ជាង​៥០០​អាវ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦។

ក្រោម​ការ​យកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​លើ​កងកម្លាំង​របស់​យោធពលខេមរភូមិន្ទ ដែល​កំពុងតែ​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ និង​ត្រូវ​បាន លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យកមក​ចែក​ជូន​ដល់​យោធិន នៅ​ព្រឹក​ថ្ងៃនេះ​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន បាន​ថ្លែងអំណរគុណ ដ៏​ខ្ពង់​ខ្ពស់​បំផុត ចំពោះ​សម្ដេច​តេ​ជោ ដែល​ជា និច្ច​ជា​កាល សម្ដេច​តែងតែ យកចិត្តទុកដាក់ គិតគូរ​ខ្ពស់​ដល់​យុទ្ធជន យើង​ទាំង​រដូវភ្លៀង និង​រដូវរងា ក្នុង​នោះ​ដែរ​ក៏បាន​ផ្ដាំផ្ញើ ដល់​យោធិន​ទាំងអស់ ក្នុងនាម​ជា​យោធពលខេមរភូមិន្ទ ត្រូវតែ​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ សាសនា​ ព្រះមហាក្សត្រ ប្ដេជ្ញា​ការពារ​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​ឲ្យ​បាន​សេចក្តីសុខ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ជា​ពិសេស​យោធិន​ទាំងអស់​ ត្រូវគោរព​វិន័យ ក្នុង​កង​យោធពល​ខេមរភូមិន្ទ​ និង​ច្បាប់​របស់​រដ្ឋ រួម​ទាំង​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ៕