សល់​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ សាលា​​ស៊ីសុវត្ថិ​ នឹង​កក្រើក

នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៏​ធំ​មួយ​ “សប្បុរសធម៌​ភូមិ​ខ្ញុំ” នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ឧសភា នេះ នៅ​បរិវេណ​បាល់ទាត់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​អភិវឌ្ឍ​សង្គម (Youth Developing Societies YDS)។

 

រាល់​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​ជួយ​ដល់​ចាស់​ជរា ​ជនពិការ​ និង​ កុមារ​កំព្រា នៅតាម​តំបន់​ផ្សេងៗ​នៅ​កម្ពុជា​។

 

កុំ​ភ្លេច​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​កម្មវិធី​នេះ​មាន​វត្តមាន​តារា​ចម្រៀង​ល្បីៗ​ ដូចជា កញ្ញា​ មាស សុខ​សោភា លោក​ ម៉ា ច័ន្ទបញ្ញា អ្នកនាង កាតុ កញ្ញា ​ផន ស្រីខួច Bros La និង​តារា​ចម្រៀង​ជា​ច្រើន​រូប​ទៀត​។

 

សល់​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ សាលា​​ស៊ីសុវត្ថិ​ នឹង​កក្រើក

 

អ្នក​ចូលរួម​ទស្សនា​នឹង​បាន​ភ្លក់​រសជាតិ​អាហារ និង​បង្អែម​ខ្មែរ​ជាច្រើន​មុខ​ដែល​មាន​នៅ​តាម​ស្តង់​ផង​ដែរ ហើយ​អ្វី​ដែល​ពិសេស នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​ពី​ធនាគារ FTB និង Major Cineplex​ថែម​ទៀត​ផង​។ នៅចាំ​អី​ទៀត​? ដឹង​ទិញ​សំបុត្រ​នៅ​ណា​អត់​? ទិញ​នៅ​ក្រុមហ៊ុន​ Sabay ក៏​បាន​! ឬ​ក៏​តាម​សាលា​នានា​ដូចជា៖

 

– UP: 096 324 2567

– RUPP: 097 494 3387

-Wat Phnom High School: 010 860 847

– Zaman: 010 835 005

– Sisowath High School: 010 838 398

– IFL: 070 825 457

– ITC: 086 525 252

– RULE: 070 457 548

– UHS: 092 507 407

– NUM: 085 865 565

 

អត្ថបទ៖ ដៃ​គូ​សហការ