Laptop ស៊េរី​ថ្មី​របស់ Apple​ មាន​រន្ធ​ដាក់​ស៊ីម​ 4G LTE សម្រាប់​ប្រើ​ Internet ?

Laptop ដែលមានរន្ធដាក់ស៊ីមអាចអោយយើងប្រើអ៊ីនធឺណិតបាន ស្ដាប់ទៅដូចជាមិនមានអ្វីអស្ចារ្យទេ ហើយក៏គ្មានអ្វីប្លែកដែរ គ្រាន់តែពេលនេះគ្មានLaptop បែបនេះនៅលើលោកប៉ុណ្ណោះ។ងាកមកមើលការប្រើប្រាស់កុំព្យូទ័រវិញម្ដង ជឿថាក្នុងចំណោម១០០អ្នក មាន៩៩អ្នកប្រើប្រាស់ហើយដែលតែងតែប្រើអ៊ីនធឺណិតជាមួយវា។ពេលខ្លះយើងក៏មានភាពលំបាកដែរ ដែលត្រូវរកWifi ឬក៏ត្រូវការទិញModem មួយផ្សេងទៀត។ប៉ុន្តែលោកអ្នកអាចនឹងធូរចិត្តប្រសិនបើLaptopយើងអាចដាក់ស៊ីមហើយអាចប្រើអ៊ិនធឺណេតបានដូចiPad ដែរនោះ។

ការដែលបង្ហើបបែបនេះក៏ដោយសារតែពេលនេះមានពាក្យចចាមអារ៉ាមដែលថាមានក្រុមហ៊ុនមួយត្រៀមបង្ហាញ Laptop បំពាក់មុខងារនេះក្នុងខែមិថុនានេះ។ក្រុមហ៊ុនមួយនេះមិនមែនក្រុមហ៊ុនថ្មីឡើយតែជាApple នេះឯង។ក្នុងព្រឹត្តិការណ៍WWDC របស់ Apple ត្រូវបានគេលួចខ្សឹបថាApple គ្រោងដាក់បង្ហាញ Macbook ថ្មីមួយស៊េរីទៀតដែលប្រហែលជាស៊េរីPro បន្ថែមលើម៉ូដែល12 inchesដែលចេញពីប៉ុន្មានខែមុន។ក្រៅពីរន្ធដាក់ស៊ីមហើយក៏មានការលេចលឺថាApple បំពាក់បច្ចេកវិទ្យាTouch IDនិងបំពាក់Touch Screen ជំនួសkeyboard សម្រាប់បញ្ជាមុខងារផងដែរ។

បើសិនការអះអាងខាងលើសុទ្ធសឹងជាការពិតមែន នេះជាការដើរផ្លូវត្រូវរបស់Apple។ម្យ៉ាងវិញទៀតវាជាដំណឹងល្អសម្រាប់ទាំងអ្នកគាំទ្រAppleនិងអ្នកស្អប់Apple។ ចំពោះអ្នកស្អប់Apple និងជាអ្នកគាំទ្រផលិតផលផ្សេងនឹងទទួលបានផលពីដំណឹងមួយនេះ។ ដោយសារតែបើសិនជាApple អាចធ្វើបាននោះមិនយូរទេក្រុមហ៊ុនដទៃនឹងផលិតដើម្បីប្រជែងទីផ្សារដែរជាមិនខាន ដូចគ្នាទៅហ្នឹង Apple Pay ដូច្នេះដែរ នៅពេលនេះSamsung និងGoogleក៏មានSamsung Pay និងGoogle Pay ដូចគ្នា៕

Source:


  • Laptop ស៊េរី​ថ្មី​របស់ Apple​ មាន​រន្ធ​ដាក់​ស៊ីម​ 4G LTE សម្រាប់​ប្រើ​ Internet ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:បច្ចេកវិទ្យា
Tags: