ក្សត្រី​ថៃ​​​​​​​​កើត​ជំងឺ​​ខ្វះ​ឈាម​ខួរក្បាល ខណៈ​​​​​​​ស្ដេច​​យ៉ា​ដេត​ កើត​​ជំងឺ​ច្រើន​ប្រភេទ

ម្ចាស់ក្សត្រីថៃ Sirikit វ័យ ៨៣វស្សា បានពិនិត្យសុខភាព និងរកឃើញថាមានជំងឺខ្វះឈាមក្នុងខួរក្បាលនៅមន្ទីរពេទ្យ ជូឡាឡុងកន។ នេះបើតាមការិយាល័យខាងរាជវាំង Royal Household បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ។

ក្សត្រី​ថៃ​​​​​​​​កើត​ជំងឺ​​ខ្វះ​ឈាម​ខួរក្បាល ខណៈ​​​​​​​ស្ដេច​​យ៉ា​ដេត​ កើត​​ជំងឺ​ច្រើន​ប្រភេទ

ស្វាមីរបស់ម្ចាស់ក្សត្រី គឺស្ដេចភូមិបុល អាឌុលយ៉ាដេត វ័យ ៨៨វស្សា ក៏កំពុងសម្រាកព្យាបាលជំងឺច្រើនមុខដែរក្នុងមន្ទីរពេទ្យក្រុងបាងកក Bangkok Hospital។

បើតាមការធ្វើវិភាគរបស់កាំរស្មី X បានបង្ហាញថា ម្ចាស់ក្សត្រី មានជំងឺចាស់រើឡើងវិញគឺខ្វះឈាមខួរក្បាល ដែលធ្លាប់កើតកាលពីឆ្នាំ ២០១២ ប៉ុន្តែគេមិនបានរកឃើញសញ្ញាមិនប្រក្រតីថ្មីណាមួយទៀតទេ។

ម្ចាស់ក្សត្រី Sirikit ដែលមិនត្រូវបានគេឃើញលេចមុខជាសាធារណៈនៅប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើដំណើរទៅពិនិត្យសុខភាពកាលពីថ្ងៃពុធ។ នេះបើតាមសេចក្ដីថ្លែងការណ៍ខាងលើ។

ងាកមកមើលអ្នកស្នងរាជ្យថៃវិញ សម្ដែងក្ដីព្រួយបារម្ភពីស្ថិរភាពក្នុងប្រទេស ដែលគេធ្លាប់ឃើញកើតមានរដ្ឋប្រហារ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន ១៩លើកហើយ ថែមទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ១៩ដងដែរ ចាប់តាំងពីមានរាជវង្សក្សត្រក្នុងឆ្នាំ ១៩៣២ មក។

សូមបញ្ជាក់ថា រាជវាំងថៃធ្លាប់ចេញសេចក្ដីថ្លែងការណ៍ ទាក់ទងនឹងសុខភាពម្ចាស់ក្សត្រី ចុងក្រោយគេបំផុតក្នុងឆ្នាំ ២០១៤មក៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ក្សត្រី​ថៃ​​​​​​​​កើត​ជំងឺ​​ខ្វះ​ឈាម​ខួរក្បាល ខណៈ​​​​​​​ស្ដេច​​យ៉ា​ដេត​ កើត​​ជំងឺ​ច្រើន​ប្រភេទ已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: