តើ​កូន​នឹង​ទៅជា​បែបណា​បើ​ឳ​ពុក​ម្តាយ​ចូលចិត្ត​បន្ទោស​គ្នា​?

តើ​កូន​នឹង​ទៅជា​បែបណា​បើ​ឳ​ពុក​ម្តាយ​ចូលចិត្ត​បន្ទោស​គ្នា​?

​នៅពេលដែល​មាន​រឿង​ម្តងៗ មាន​ឳ​ពុក​ម្តាយ​មួយចំនួន​ចូលចិត្ត​បន្ទោស​គ្នា​នៅ​ចំពោះមុខ​កូន​ណាស់ ដោយ​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​មិន​ព្រម​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ឡើយ​។ ដូចនេះ​ប្រសិនជា​កូន​ដែល​មាន​ឳ​ពុក​ម្តាយ​បែបនេះ តើ​គេ​នឹង​មាន​ចរិត​បែប​ណា​នៅ​ថ្ងៃ​អនាគត​នោះ​?

​ប្រសិន​ជា​កូន​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឳ​ពុក​ម្តាយ​ចូលចិត្ត​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅវិញទៅមក នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សមត្ថភាព​វិនិច្ឆ័យ​របស់​កូន​ជាខ្លាំង​។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​ឳ​ពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា មាន​ម្ខាង​នឹង​មក​ប្រាប់​កូន​ពី​កំហុស​របស់​ម្ខាង​ទៀត ដែល​អាច​ជះ​ឥទ្ធិពល​ដល់​កូន​ធ្វើឲ្យ​គេ​មិន​គោរព​អ្នក​ទាំង​ពីរ​ឡើយ ដោយ​ចុង​ក្រោយ​អ្នក​ដែល​ទទួល​រងគ្រោះ​ពិតប្រាកដ​គឺ​មានតែ​កូន​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។